សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសថានឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ របស់ខ្លួននៅថ្ងៃទី១៥ ដល់ ទី១៧ ខែធ្នូ នៅឆ្នេរលេងទឹក ខេត្តកែប។ ការប្រកួតនេះនឹងលេងលើ ៤វិញ្ញាសា
ទី១ វិញ្ញាសាអាគ័តត្លុង «Standard Aquathlon» បុរស (ហែលទឹក ១គ.ម + រត់ប្រណាំង ៥គ.ម)
ទី២ វិញ្ញាសាអាគ័តត្លុង «Standard Aquathlon» នារី (ហែលទឹក ១គ.ម + រត់ប្រណាំង ៥គ.ម)
ទី៣ វិញ្ញាសាអាគ័តត្លុង «Sprint Aquathlon» បុរស អាយុក្រោម ១៨ឆ្នាំ (ហែលទឹក ៥០០ម៉ែត្រ + រត់ប្រណាំង ២,៥ គ.ម)
ទី៤ វិញ្ញាសាអាគ័តត្លុង «Sprint Aquathlon» នារី អាយុក្រោម ១៨ឆ្នាំ (ហែលទឹក ៥០០ម៉ែត្រ + រត់ប្រណាំង ២,៥ គ.ម)

ចំពោះការទទួលពាក្យចូលរួមប្រកួតគឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ដូច្នេះអ្នកចង់ចូលរួមប្រកួត ឬចង់ទៅទស្សនាផ្ទាល់អាចអញ្ជើញទៅបាននៅឆ្នេរលេងទឹក ខេត្តកែប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣៕
