បន្ទាប់ពីចំណាយពេលប្រកួតរយៈពេល២ថ្ងៃពេញចាប់ពីថ្ងៃទី១១ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លើទីលាន YAMAMOTO CIRCUIT CAMBODIA ព្រឹត្តិការណ៍ប្រណាំងឡាន GO-KART IAME Series Asia បានបញ្ចប់ជាផ្លូវការហើយនៅរសៀលថ្ងៃមិញនេះ។
ព្រឹត្តិការណ៍នៃការប្រកួតអន្តរជាតិ IAME Series Asia ដែលទើបធ្វើឡើងនៅប្រទេសកម្ពុជានេះគឺមានការគាំទ្រច្រើនមែនទែនពីសំណាក់យុវជនកម្ពុជា និងប្រជាពលរដ្ឋពិសេសក្នុងខេត្តកំពង់ស្ពឺតែម្ដង។ ការចូលទស្សនា និងមកលេងកម្សាន្តពីប្រជាពលរដ្ឋមានចំនួនច្រើន និងសរសើរថាល្អមើលហើយចង់ឲ្យមានព្រឹត្តិការណ៍ប្រណាំង GO-KART លើកក្រោយៗទៀត។
ងាកមកលទ្ធផលវិញគណៈកម្មការរៀបចំការប្រកួតក៏បានបង្ហាញឈ្មោះបេក្ខជនដែលជាប់ទៅតាមប្រភេទវិញ្ញាសាផ្សេងគ្នារួចហើយដែរ។ ខាងក្រោមនេះជាលទ្ធផលផ្លូវការទាំងការប្រណាំងម៉ូតូ Underbone150 និង GO-KART៖