អ្នកចាត់ការទើបឈ្នះពានគ្រូល្អបំផុតប្រចាំខែតុលា ជាពានទីបី ជាប់គ្នា លោក Ange Postecoglou បានទម្លាយថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវអវត្តមានចំណែកសំខាន់ James Maddison និង Micky van de Ven ដល់ល្បាក់ដើមឆ្នាំថ្មី ២០២៤ ពោលត្រូវសម្រាកពីទីលានជិតពីរខែឯណោះ។
នេះខ្សែការពារសញ្ជាតិហូឡង់ Van de Ven គេជួបរបួសសរសៃពួរ ដូចគ្នានឹង Maddison ជួបរបួសកជើងនៅប្រកួតតែមួយថ្ងៃមុន បរាជ័យ ៤-១ ក្រោមថ្វីជើងរបស់ក្លឹបតោខៀវ Chelsea។ បើតាមការបញ្ជាក់ច្បាស់ពីគ្រូ របួសអ្នកទាំងពីរត្រូវសម្រាកច្រើនខែ ហើយរំពឹងដល់ឆ្នាំថ្មី ទើបត្រលប់មកវិញទាន់។
អំពីស្ថានភាពពេលនេះ ត្រូវជាប់ពិន័យកាតទាំងជើងក្រោម Cristian Romero ដល់ខែក្រោយផង ម្ល៉េះវាកាន់តែស្មុគស្មាញហើយ សម្រាប់មាន់ខ្នាយមាស ដែលកំពុងធ្លាក់មកឈរលេខ ២ នៅ Premier League។ ទោះបីចាញ់ត្រឹម ១ ពិន្ទុធៀបនឹង Manchester City តែមើលស្ថានភាពកំពុងប្រទះ ពិតជាពិបាកនឹងស្រោចស្រង់។
ធំបំផុតនោះគឺ Maddison ត្រង់កីឡាករវ័យ ២៦ ឆ្នាំ ដូចបានឃើញមួយរយៈចុងក្រោយសកម្មខ្លាំងណាស់ ដោយ ១២ ប្រកួត អាចរកបានដល់ទៅ ៣ គ្រាប់និង Assist ៥ លើកឯណោះ។ ប្រកួតរបស់ Spurs នៅសប្តាហ៍នេះ មុន International Break គឺត្រូវប៉ះ Wolves នៅក្រៅទឹកដី នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS៕