Sunday, June 22, 2025
[the_ad_group id="102"]

ប្រធាន IOC ថាការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅតែដំណើរការ ទោះមានភាពតានតឹងភូមិសាស្ត្រនយោបាយ

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach បាននិយាយកាលពីពេលថ្មីៗនេះថា ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅតែដំណើរការ ទោះមានភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។

ជាការពិត ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ធ្លាប់ត្រូវបានលុបចោលចំនួន៣ដង កាលពីអតីតកាល ដោយសារតែបញ្ហាសង្គ្រាមពោលគឺនៅក្នុងឆ្នាំ១៩១៦, ១៩៤០ និង ១៩៤៤។ យ៉ាងណាមិញ ប្រមុខ IOC បានអះអាងថា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ នាទីក្រុងប៉ារីស នឹងមិនត្រូវលុបចោលដោយភាពតានតឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ដែលកើតចេញពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន នោះទេ។

លោក Thomas Bach បានថ្លែងថា៖ “យើងមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង ប៉ុន្តែដើម្បីនិយាយថា យើងនឹងលះបង់អូឡាំពិក ២០២៤ គឺជារឿងខុសទាំងស្រុងតែម្តង។ បច្ចុប្បន្នមានសង្គ្រាមជាច្រើនរវាងរដ្ឋាភិបាល និងប្រទេសនានា ប៉ុន្តែបណ្តាអត្តពលិកតែងតែចូលរួមក្នុងការប្រកួតកីឡានេះ ហើយនោះគឺស្របតាមបេសកកម្មកីឡាអូឡាំពិក។”

បុរសជនជាតិអាល្លឺម៉ង់វ័យ៦៩ឆ្នាំ បានបន្ថែមថា៖ “ខ្ញុំមិនដឹងថា តើយើងមានសង្គ្រាមប៉ុន្មានលើពិភពលោក? ប៉ុន្តែការក្បត់គំនិតជាមូលដ្ឋាននៃស្មារតីកីឡា គឺមិនអាចទៅរួចនោះទេជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ យោងតាមនិយមន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា បច្ចុប្បន្នមានសង្គ្រាមឬជម្លោះចំនួន ២៨ នៅលើពិភពលោក ប៉ុន្តែបេសកកម្មយើងគឺជាបេសកកម្មមនុស្សធម៌ សម្រាប់អត្តពលិក និងកីឡា យើងព្យាយាមគិតរឿងនេះ ហើយគ្រប់គ្នាក៏ត្រូវការអ្វីមួយ ដើម្បីបង្រួបបង្រួមពួកគេផងដែរ។”

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង នឹងធ្វើពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានអត្តពលិក ១០,៥០០ម៉ឺននាក់ចូលរួមប្រកួតប្រជែង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]