Sunday, June 22, 2025
[the_ad_group id="102"]

Man Utd នឹងធ្វើឱ្យ Griezmann រកចំណូលច្រើនជាងមុន ៣ ដង បើព្រមផ្ទេរមក

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទាក់ទាញខ្សែប្រយុទ្ធឆ្នើម Antoine Griezmann របស់ក្លិប Atletico Madrid មកកាន់ទឹកដីអង់គ្លេស។

ជាក់ស្តែង ទោះបីជាមានការចុះហត្ថលេខានាំយក Rasmus Hojlund ក្នុងអំឡុងទីផ្សាររដូវក្តៅក៏ដោយ ប៉ុន្តែ​ក្លិប Man United នឹងសម្លឹងរកការមើលការនាំយកជម្រើសខ្សែប្រយុទ្ធថ្មីមកបន្ថែមទៀត មិនថាក្នុងទីផ្សារខែមករា ឬរដូវក្តៅក្រោយនោះទេ។

ហើយថ្មីៗនេះ បើយោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថាក្លិប Man United ត្រៀមនឹងពិចារណាលើការផ្ទេរក្នុងចំនួនទឹកប្រាក់ដ៏ច្រើនសម្រាប់ Griezmann ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រភពដដែលនេះ បានអះអាងទៀតថាក្លិបបិសាចក្រហមនឹងរីករាយក្នុងការបង្កើនប្រាក់ឈ្នួលដល់ទៅបីដងរបស់កីឡាករសញ្ជាតិបារាំង ក្នុងចំនួនប្រមាណ ៣៥០​ ០០០ ផោនក្នុងមួយសប្តាហ៍ បើសិនរូបគេយល់ព្រមផ្ទេរមកកាន់ទឹកដី Old Trafford នោះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]