Thursday, June 19, 2025
[the_ad_group id="102"]

Real Madrid មើលឃើញគ្រូបង្វឹកនៅ PL ម្នាក់ ទុកជំនួស Ancelotti

អ្នកចាត់ការ Carlo Ancelotti មានការលេចឮដំណឹងចចាមអារ៉ាមថា នឹងចាកចេញពីក្លិប Real Madrid នាដំណាច់រដូវកាលនេះ ពេលកិច្ចសន្យារបស់លោកអស់សុពលភាព ហើយទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងនាមជាគ្រូបង្គោលអចិន្ដ្រៃយ៍។

លោក Ancelotti បានជួយ Real Madrid ឈ្នះពានរង្វាន់ជាច្រើន ហើយលោកអាចនឹងបង្វែបទពិសោធជោគជ័យដែលធ្លាប់សម្រេចបាន ទៅក្នុងបាល់ទាត់ជម្រើសជាតិវិញម្ដង។

បើយោងតាមប្រភពពីសារព័ត៌មាន SPORT បានឱ្យដឹងថា ក្លិបយក្សអេស្ប៉ាញ Real Madrid នឹងពិចារណាក្នុងការនាំយកលោក Roberto De Zerbi ដើម្បីមកដឹកនាំក្រុម ជំនួសលោក Ancelotti។

ប្រភពខាងលើបានអះអាងថា អ្នកចាត់ការបច្ចុប្បន្នរបស់ក្លិប Brighton មានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំក្លិបអធិរាជស ដោយក្លិបអេស្ប៉ាញពេញចិត្តរបៀបលេងរបស់ក្រុមលោកដឹកនាំ និងការប្រើប្រាស់កីឡាករត្រូវនឹងទេពកោសល្យដែលពួកគេមាន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]