Saturday, June 21, 2025
[the_ad_group id="102"]

កីឡាករ Man Utd ពីររូប ចង់ឃើញ Ancelotti មកជំនួសតំណែង Ten Hag នៅ Old Trafford

កីឡាករររបស់ក្រុមបិសាចក្រហម Manchester United គឺ Casemiro និង Alejandro Garnacho ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើអតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Carlo Ancelotti មកជំនួសតំណែងរបស់លោក Erik ten Hag នៅ Old Trafford ។

ជាការពិតណាស់តំណែងរបស់លោក Ten Hag នៅក្នុងក្រុម United បច្ចុប្បន្ន ហាក់មានភាពរង្គោះរង្គើ ជាពិសេសនៅពេលដែលក្លិបអង់គ្លេស អាចនឹងមានការរៀបចំរចនាសម្ព័ន្ធជាថ្មី បន្ទាប់ពីមានរបាយការណ៍ជាច្រើនលើកឡើងអំពីការមកចូលមកកាន់កាប់ក្លិប ពីសំណាក់ម្ចាស់ថ្មី។

ហើយយ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន The Express បានរាយការណ៍មកថា កីឡាករនៅក្នុងក្រុមមួយចំនួន ជាពិសសេស Casemiro និង Garnacho កំពុងបង្ហាញចំណាប់អារម្មណ៍ទៅលើជម្រើសអ្នកចាត់ការថ្មី មកដឹកនាំក្រុមជំនួសលោក Ten Hag។

ប្រភពដដែលនេះ បានអះអាងទៀតថា កីឡាករទាំងពីរបានបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះលោក Carlo Ancelotti មកកាន់តំណែងនៅ Old Trafford ជាពិសេសចំពេលកុងត្រាបច្ចុប្បន្នរបស់បុរសសញ្ជាតិអ៊ីតាលី ជាមួយក្លិប Real Madrid នឹងត្រូវបញ្ចប់នៅចុងរដូវកាលបច្ចុប្បន្ននេះហើយ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]