Sunday, June 22, 2025
[the_ad_group id="102"]

សហព័ន្ធ​កីឡា​រាំ​ បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ ក្រោម​អធិបតី​លោក​ជំទាវ​ ហ៊ុន​ ស៊ីណាត​

សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​ធ្វើ​ពិធី​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​នៅ​ក្នុង​សាល​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រោម​អធិបតី​លោក​ជំទាវ​ ហ៊ុន​ ស៊ីណាត​ និង​ព្រះ​តូច​ នរោត្ដម​ ជេន​ណា។​

លោក​ស្រី​ ហង់​ ស៊ីមន​ អគ្គលេខាធិការ​សហព័ន្ធ​ បាន​ឲ្យ​ដឹង​ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ នេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១០​ ដល់​ ១១​ ខែ​ធ្នូ​ ឆ្នាំ​២០២៣។​ ក្លឹប​ចូលរួម​ប្រកួត​ប្រជែង​មាន​៥​ ទី១​ ក្លឹប​រាំ​ក្រសួង​មហាផ្ទៃ​ ទី២ ក្លឹប​រាំ​ក្រសួង​ការពារ​ជាតិ​ ទី៣ ក្លឹប​រាំ​សាលា​វេស្ទឡាញន៏​ ទី៤ ក្លឹប​រាំ​ខេត្ត​កណ្ដាល​ ទី៥ ក្លឹប​រាំ​កំពង់ចាម។​ ការ​ប្រកួតប្រជែង​នេះ​លេង​លើ​ ២៣​វិញ្ញាសា។

​គោលបំណង​នៃ​ការ​ប្រកួត​នេះ​ដែរ​គឺ​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ថ្នាល​ និង​ពង្រឹង​សមត្ថភាព​ ស្វែង​រក​នូវ​ធនធាន​ល្អៗ​បន្ថែម​ទៀត។​ ជា​មួយ​គ្នា​នេះ​ការ​ប្រកួត​នេះ​ដំណើរ​ការ​ទៅ​បាន​ដោយ​ទទួល​បាន​ថវិកា​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ការឧបត្ថម្ភពីក្រុមហ៊ុន WEGក្រុមហ៊ុនSK Solida Radio ‘TV, ធនាគារ​អេស៊ីលីដា,​លោកស្រី ទ្រីដាណា ម្ចាស់ហាង លក់គ្រឿងអលង្ការ ធនាគារ កាណាឌីយ៉ា ប្រព័ន្ធផ្សព្វផ្សាយ AMS, ក្រុមហ៊ុន​ផ្ទះត្រចៀកកាំ, មជ្ឈមណ្ឌលកែសម្ផស្ស EM, ក្រុមហ៊ុន អេនជល ត្រេឌីង ភោជនីយដ្ឋាន សាមតូ។​

ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី១០​ ខែ​ធ្នូ​ ២០២៣​ នេះ​ក្រោម​អធិបតីភាព​លោក​ជំទាវ​ បណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន​ ម៉ាណែត៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]