Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំធ្វើការពិភាក្សាលើកិច្ចព្រមព្រៀងតម្លៃត្រឹមតែ ១លានផោន សម្រាប់កីឡាករវ័យក្មេង Caylan Vickers របស់ក្រុម Reading នៅក្នុងទីផ្សារខាងមុខ។
Vickers ដែលមានវ័យទើប ១៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួន ១៨ លើករួចមកហើយ សម្រាប់ក្រុម Reading ដោយរកបាន ៣ គ្រាប់ និង assists ៣ លើក ។
ជុំវិញភាពលេចធ្លោនេះហើយ ទើបរបាយការណ៍ពី The Sun បានបង្ហាញថា Vickers កំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លិបជាច្រើន រួមទាំងក្លិបយក្សអេស្ប៉ាញ Real Madrid ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Madrid អាចនឹងជួបប្រទះជាមួយនឹងភាពលំបាកសម្រាប់កិច្ចព្រមព្រៀងនេះ ដោយសារតែទាំង Arsenal, Celtic, Leicester City និង Norwich City ក៏កំពុងតាមដានលើស្ថានភាពរបស់កីឡាកររូបនេះផងដែរ៕