Wednesday, June 18, 2025
[the_ad_group id="102"]

ក្លិបអារ៉ាប់ Al Ettifaq កំពុងរៀបចំសំណើ ១០លានអឺរ៉ូទាញយកតារាឆ្នើម Man Utd ម្នាក់

ក្លិប Al Ettifaq ត្រូវបានគេរាយការណ៍ថាគ្រោងនឹងផ្តល់សំណើរចំនួន ១០លានអឺរ៉ូ (៨,៦លានផោន) សម្រាប់ខ្សែប្រយុទ្ធរបស់របស់ក្រុមបិសាចក្រហម Manchester United កីឡាករ Anthony Martial នៅពេលដែលទីផ្សារដោះដូរកីឡាករនៅខែមករាបើកឡើងវិញ។

ជាក់ស្តែង Martial មានកុងត្រានៅ Old Trafford រហូតដល់ខែមិថុនាឆ្នាំក្រោយ ហើយក្រុម Man United ហាក់គ្មានបំណងចង់បន្តកុងត្រាថ្មីបន្ថែមទៀតជូនដល់ខ្សែប្រយុទ្ធសញ្ជាតិបារាំងទៀតនោះឡើយ។

ជាលទ្ធផល Martial ទំនងជាត្រូវបង្ខំចិត្តចាកចេញពីទឹកដី Old Trafford ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់រដូវកាលនេះ ដោយក្លិបជាច្រើននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេនិយាយថាកំពុងតាមដានលើស្ថានភាពនេះហើយ។

ហើយឥឡូវនេះ យោងតាមអ្នកកាសែត Ekrem Konur បានបង្ហាញថាក្លិប Al Ettifaq កំពុងរៀបចំសំណើរ ១០លានអឺរ៉ូ សម្រាប់អតីតកីឡាកររបស់ក្រុម Monaco ចំពេលទាំង Casemiro និង Raphael Varane ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]