Sunday, June 22, 2025
[the_ad_group id="102"]

NOCC​ និង​ក្រសួង​អប់រំ៖​ ប្រជុំ​ជា​មួយ​សហព័ន្ធ​ជាតិ​សម្រួច​ផែនការ​ និង​ជំរុញ​ការ​អភិវឌ្ឍន៍​បន្ត​ទៅ​មុខ​ទៀត​

ព្រឹក​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នេះ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បើក​កិច្ចប្រជុំ​ជា​មួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​អស់​ដើម្បី​សម្រួច​ផែន​ការ​ និង​បន្ត​ជំរុញ​អភិវឌ្ឍន៍​បន្ត​ទៀត​ពិសេស​ត្រៀម​ព្រឹត្តិការណ៍​ប្រកួត​ធំៗ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ព្រឹកមិញ​នេះ​គឺ​មាន​កិច្ចប្រជុំ​ជា​មួយ​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ទាំង​អស់​ធ្វើ​ផែនការ​សម្រួច​សកម្មភាព​ទៅ​មុខ​បន្ត​ទៀត។​ ក្នុង​នោះ​គឺ​ប្រជុំ​ជជែក​អំពី​អ្វី​ដែល​ជា​ផែនការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​សហព័ន្ធ​ជាតិ​ជា​មួយ​ក្រសួង​អប់រំ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ឲ្យ​ស៊ីចង្វាក់​ការងារ​គ្នា។​

កិច្ចប្រជុំ​នេះ​គឺ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ ឯកឧត្ដម​ កែ​ ប៊ុនខៀង​ និង​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ផ្ទាល់​ព្រឹកមិញ​នេះ​ដែរ​គឺ​បាន​ធ្វើ​សេចក្ដី​ព្រាង​មួយ​ដើម្បី​បាន​ស្តង់ដារ​គំរូ​ក្នុង​ការ​វាយតម្លៃ​សហព័ន្ធ​ជាតិ​ឲ្យ​ស័ក្ដិសម​ និង​ការ​វាយតម្លៃ​ ស័ក្ដិសម​ និង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ។​ ជា​មួយ​គ្នា​នេះ​ដែរ​សេចក្ដីព្រាង​នេះ​ក៏​ដើម្បី​ដាក់​ស្នើ​ទៅ​ឧបនាយករដ្ឋមន្ត្រី​ ហង់​ ជូនណារ៉ុន​ អំពី​ស្តង់ដារ​គំរូ​សហព័ន្ធ​ជាតិ​ហើយ​ក៏​ដូច​ជា​ទៅ​លើ​អភិក្រម​ការងារ​​យន្តការ​អភិវឌ្ឍន៍​នៃ​កីឡា​ជំនាញ​កម្រិត​ខ្ពស់​នេះ។​

បន្ថែម​ពី​នេះ​កិច្ចប្រជុំ​គឺ​ទទួល​បាន​ព័ត៌មាន​ច្រើន​ដែល​ជួយ​ឲ្យ​សហព័ន្ធ​កាន់តែ​រឹងមាំ​ និង​កែសម្រួល​នូវ​នីតិវិធី​មួយ​ចំនួន​ជា​ពិសេស​ការ​ជំរុញ​ឲ្យ​សហព័ន្ធ​ជាតិ​ទទួល​បាន​នូវ​យន្តការ​មួយ​ដែល​ហៅ​ថា​អភិបាលកិច្ច​ល្អ។​ អភិបាលកិច្ច​ល្អ​នេះ​ហើយ​ដែល​នាំ​អង្គភាព​ជំនាញ​ដែល​ជា​អង្គការ​កីឡា​សង្គម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដឹកនាំ​ស្វែង​រក​ឧត្ដមភាព​កីឡា​ និង​សក្ដានុពល​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ។​

បញ្ជាក់​ដែរ​ថា​ កិច្ចប្រជុំ​របស់​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC)។​ ក្នុង​កិច្ចប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម​ ថោង​ ខុន​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ឯកឧត្ដម​ កែ ប៊ុនខៀង​ និង​មន្ត្រី​ថ្នាក់ដឹកនាំ​ និង​តំណាង​សហព័ន្ធ​កីឡា​ជាតិ​ជា​ច្រើន​រូប៕​រូបភាព NOCC

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]