Saturday, June 21, 2025
[the_ad_group id="102"]

អង្គការ​ផ្កាយសមុទ្រ៖​ រៀបចំ​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​លើក​ទី២​ផ្ដល់​ឱកាស​ដល់​កុមារ​ក្រីក្រ​បាន​សិក្សា

អង្គការ​ផ្កាយ​សមុទ្រ​បាន​រៀបចំ​កម្មវិធី​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​លើក​ទី២​​ របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០២៣​ និងបាននាំយកនូវភាពសប្បាយរីករាយ ទំនាក់ទំនងល្អរវាងគ្នាមានការចូលរួមចំណែក​ពីបណ្ដាក្រុមហ៊ុននានា ចំនួន១១ ផ្សេងៗគ្នា។

អ្នកស្រី​ ជួប​វិច្ឆិកា​ អគ្គ​នាយិកា​អង្គការ​ផ្កាយ​សមុទ្រ​ ពិត​ជា​មាន​អារម្មណ៍​រំភើប​រីករាយ​ណាស់​ដែល​បាន​ឃើញ​ពី​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សប្បុរសជន​មក​ពី​បណ្ដា​ក្រុម​ហ៊ុន​នានា​ប្រកប​ដោយ​ទឹកចិត្ត​សប្បុរសធម៌​ជួយ​រួម​ចំណែក​ក្នុង​ការងារ​សង្គម​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ដល់​កុមារ​ក្រីក្រ​នូវ​ឱកាស​រៀន​សូត្រ​ដ៍​មាន​គុណភាព​ និង​ជាពិសេស​គឺ​ចូលរួម​លើក​កម្ពស់​វិស័យ​កីឡា​បាល់ទាត់​នូវ​ប្រទេស​យើង​អោយ​កាន់​តែ​រីកចម្រើន​ទៅ​មុន​ផង​ដែរ។​

តំណាង​អង្គារ​ខាង​លើ​នេះ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ការ​ឧបត្ថម្ភ​គាំទ្រ​មិន​អាច​កាត់​ថ្លៃ​បាន​ចំពោះ​បេសកកម្ម​របស់​អង្គការ​ផ្កាយសមុទ្រ​កន្លង​មក​នេះ។​ កម្មវិធី​ប្រកួត​បាល់ទាត់​សប្បុរសធម៌​លើក​ទី២​ របស់​អង្គការ​ផ្កាយសមុទ្រ​ឆ្នាំ​នេះ​ពិត​ជា​បាន​បង្កើត​អនុស្សាវរីយ៍​ថ្មីៗ​​និង​ល្អៗ​ដល់​ក្រុម​បាល់ទាត់​ចូលរួម​ទាំង​អស់​ដោយ​ទន្ទឹម​នឹង​នេះ​បាន​ពង្រឹង​ស្មារតី​ក្រុម​ពង្រីក​ទំនាក់ទំនង​និង​បង្កើត​វប្បធម៌​ចែក​រំលែក​ក្នុង​សង្គម​កម្ពុជា​ទាំង​មូល​ទៀត​ផង។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​របស់​អង្គការ​ផ្កាយ​សមុទ្រ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នៅ​ទីលាន​ហ្វឹកហាត់​បាល់​របស់​អង្គការ។​ ការ​ប្រកួត​បាន​ការ​ចូលរួម​ពី​ក្រុម​ចំនួន​ ១១ ដូច​ជា​ AIA Cambodia V-Grow FT Codingate FC CE&P Corporate Ltd Bokor Seniors We clean FC Reasey Krohom Spean Thmor United Flying Tigers Athireach Thmor និង​ Together make a happy life for kids៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]