Sunday, June 22, 2025
[the_ad_group id="102"]

Neville បង្ហើបឈ្មោះក្រុមដែលអាចឈ្នះពាន PL ក្រោយធីបចោល Liverpool

វីរបុរសក្រុមបិសាចក្រហម Manchester United លោក Gary Neville បានបង្ហាញក្តីរំពឹងទុកថាក្រុមកាំភ្លើងធំ Arsenal នឹងអាចឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ ក្រោយធីបចោលឈ្មោះ Liverpool ។

ការលើកឡើងបែបនេះ បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម​​ប្រកួត​បានត្រឹមស្មើ ០–០ ទល់​នឹង Manchester United កាល​ពី​យប់ថ្ងៃ​អាទិត្យ​នៅ​កីឡដ្ឋាន Anfield ។ ទោះបីជាបានព្យាយាមស៊ុតដល់ទៅ ៣៨ ជើងលើ Man Utd ក្តី តែក្រុមរបស់លោក Jurgen Klopp នៅតែមិនអាចទម្លាយសំណាញ់ទីបាននោះឡើយ។

ហើយយ៉ាងណាមិញ ជាមួយនឹងក្រុម Arsenal ដែលទទួលបានជ័យជម្នះយ៉ាងងាយស្រួល ២–០ ទល់នឹង Brighton នៅទឹកដី Emirates ថ្មីៗនេះ បានធ្វើឲ្យ Liverpool បានធ្លាក់ទៅចំណាត់ថ្នាក់លេខ២វិញ និងកំពុងមានមួយពិន្ទុតាមពីក្រោមក្រុមរបស់លោក Mikel Arteta ។

ដោយឡែកនៅពេលត្រូវបានគេស្នើសុំឲ្យដាក់ឈ្មោះក្រុមដែលអាចឈ្នះ Premier League សម្រាប់រដូវកាលនេះ លោក Neville បានប្រាប់ Sky Sports ថា ៖ ” ខ្ញុំ​មិន​គិត​ថា Liverpool នឹង​ឈ្នះ​ពាន​លីគនោះ​ទេ។ ខ្ញុំ​ធ្លាប់បាន​និយាយ​រួចហើយថា Arsenal នឹងជាក្រុមមានភាគរយច្រើន ខណៈ​ពេលដែល Man City កំពុងជួបប្រទះបញ្ហា” ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]