Sunday, June 22, 2025
[the_ad_group id="102"]

សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ៖​ ស្វាគមន៍​ចំពោះ​មហាជន​ចង់​ចូលរួម​​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​នៅ​កម្ពុជា​

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​ បើក​ចំហរ​ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​មហាជន​គ្រប់​រូប​ចង់​ចូលរួម​អភិវឌ្ឍន៍​ ឬ​ចង់​ចូល​លេង​កីឡា​មួយ​នេះ​ដើម្បី​ពង្រីក​សក្ដានុពល​នៅ​កម្ពុជា។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡាបាល់ទាត់​លើ​តុ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ ល្ងាច​មិញ​នេះ​ថា​ កីឡា​មួយ​នេះ​ថ្មី​ និង​ទើប​តែ​មាន​សកម្មភាព​លើ​ពិភពលោក​ហើយ​កើត​ចេញ​មក​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី។​
ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ បាល់ទាត់​លើ​តុ​នេះ​គឺ​មាន​ការ​ប្រកួត​កម្រិត​តំបន់​ និង​កម្រិត​ទ្វីប​ហើយ​ក៏​មាន​ជា​ការ​ប្រកួត​ជើងឯក​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ។​ កីឡា​មួយ​នេះ​គឺ​មាន​ការ​គាំទ្រ​ និង​ពេញ​និយម​ច្រើន​ពី​បណ្ដា​តារា​បាល់ទាត់​ពិភពលោក​ និង​បាន​ចូលរួម​ផ្សព្វផ្សាយ​ជា​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កន្លង​ទៅ។​

សហព័ន្ធ​សម្រេច​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​នេះ​គឺ​ដើម្បី​បន្ត​និរន្តរភាព​ការងារ​បច្ចេកទេស​របស់​សហព័ន្ធ។​ ឯកឧត្ដម​សូម​អំពាវនាវ​ដល់​ឯកឧត្ដម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ដែល​ស្ម័គ្រចិត្ត​ចង់​ចូលរួម​បម្រើ​ការងារ​ក្នុង​សហព័ន្ធ​ ប្រើ​ការងារ​ក្នុង​ក្លឹប​នានា​សូម​ស្វាគមន៍​ និង​បើក​ចំហ​ជា​និច្ច។​ជា​មួយ​គ្នា​នេះ​ដែរ​សូម​ក្លឹប​និមួយ​ៗ​ធ្វើ​ការ​ពង្រីក​សមាជិក​ ពង្រីក​សកម្មភាព​ហ្វឹកហាត់​ ប្រកួត​ឲ្យ​កាន់​តែ​ផុលផុស​បាន​ច្រើន​ ព្រោះ​ប្រភេទ​កីឡា​នេះ​ងាយ​ហ្វឹកហាត់​ ងាយ​លេង​ និង​មិន​តម្រូវ​ទីតាំង​ធំ​ ឬ​ស្មុគស្មាញ​នោះ​ឡើយ។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​បាល់ទាត់​លើ​តុ​កម្ពុជា​ បាន​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី២៥​ និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២៦​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ស្អែក​នេះ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​សាល​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]