Wednesday, June 18, 2025
[the_ad_group id="102"]

Raphael Varane មិនមានគម្រោងចាកចេញពី Man Utd នាពាក់កណ្ដាលរដូវកាលនេះទេ

បន្ទាប់ពីមានការភ្ជាប់នឹងលទ្ធភាពនៃការចាកចេញពី Manchester United ទៅកាន់អារ៉ាប៊ី សាអ៊ូឌីត ខ្សែការពារ Raphael Varane បាននិយាយ

ក្នុងរដូកាលនេះ Varane មិនស្ថិតនៅក្នុងជម្រើសចម្បងសម្រាប់អ្នកចាត់ការ​ Erik ten Hag នោះទេ ខុសពីរដូវមុន ដែលគេជាកីឡាករមិនអាចខ្វះបាន។

ដំណឹងនៃការចាកចេញរបស់ Varane មានការកើនឡើង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ហើយគេមានការភ្ជាប់ទៅនឹងក្លឹបនៅអារ៉ាប៊ី សាអ៊ូឌីត ជាពិសេស Al-Ittihad របស់អតីតមិត្តរួមក្រុម Real Madrid, Karim Benzema។

ទន្ទឹមនឹងបញ្ហារបួសរបស់ David Alaba នៅ Real Madrid ធ្វើឱ្យ Varane ខិតកៀកក្នុងការផ្លាស់ទៅអតីតក្លឹបរបស់ខ្លួនក្នុងនាមជាអ្នកជំនួស សម្រាប់កីឡាករដែលខកខានចូលរួមការប្រកួតរយៈពេលវែង។

ទោះយ៉ាងណាក្ដី បើយោងតាមប្រភពពីសារព័ត៌មាន L’Equipe បានរាយការណ៍ថា Varane មិនមានគោលដៅក្នុងការផ្ទេរទៅក្លឹបនៅអារ៉ាប៊ី សាអ៊ូឌីតឡើយ ហើយគេក៏ទំនងមិនផ្លាស់ប្ដូរក្លឹបផងដែរ នៅពាក់កណ្ដាលរដូវកាលនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]