Thursday, June 19, 2025
[the_ad_group id="102"]

Man City កំពុងរៀបចំផ្តល់ជូនកុងត្រាថ្មីបន្ថែមឲ្យ De Bruyne ដល់ឆ្នាំ២០២៦​

ក្លិប​ Manchester City ត្រូវបានគេរាយការណ៍មកថាកំពុងរៀបចំផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត​ដល់ខ្សែបម្រើឆ្នើមរបស់ខ្លួន គឺកីឡាករ Kevin de Bruyne ដោយរំពឹងថានឹងអាចរក្សារូបគេឲ្យនៅក្លិបរហូតឆ្នាំ​ ២០២៦​ ។

ជាក់ស្តែងកីឡាករសញ្ជាតិប៊ែលហ្ស៊ិកបានមកដល់ទឹកដី​ Etihad ពីក្រុម Wolfsburg ក្នុងឆ្នាំ​ ២០១៥​ ជាមួយនឹងតម្លៃផ្ទេរប្រមាណ​ ៥៥លានផោន។​

គួរឲ្យដឹងថាកុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ​ ៣២ឆ្នាំរូបនេះ​ នៅសេសសល់រយ:ពេល​ ១៨ខែទៀត​ ដោយគេអាចកើបប្រាក់ឈ្នួលបានប្រមាណ ៣៧០​ ០០០ ផោនក្នុងមួយសប្តាហ៍។

ហើយឥឡូវនេះ​ បើតាមការចុះផ្សាយពីសារព័ត៌មាន Mirror បានរាយការណ៍មកថា ក្លិប Man City នៅតែមានបំណងក្នុងការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់ De Bruyne ដោយសារតែបានមើលឃើញពីភាពស្មោះត្រង់ និងការបង្ហាញគុណផលលេងដ៏ល្អ។

ប្រភពដដែលនេះ​ ក៏បានរាយការណ៍ទៀតថា De Bruyne មានឱកាសទទួលបានប្រាក់ឈ្នួលដល់ទៅ ១លានផោនក្នុងមួយសប្តាហ៍ ប្រសិនបើគេព្រមដើរចូលក្រុមនៅក្នុងលីគអារ៉ាប់។​ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកីឡាកររូបនេះ​ គ្មានបំណងដើរចេញពីក្លិបអង់គ្លេសនោះឡើយ​ ដោយចាត់ទុក Man City ជាផ្ទះរបស់ខ្លួន៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]