Sunday, June 22, 2025
[the_ad_group id="102"]

ខេស៊ី បាណេត៖​ ការ​ប្រកួត​ចំបាប់​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​មាន​ការ​ចូលរួម​ច្រើន​ពី​យុវជន

អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ លោក​ ខេស៊ី​ បាណេត​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ ដែល​ទើប​បញ្ចប់​ម្សិលមិញ​នេះ​មាន​ការ​ចូលរួម​ប្រកួត​ច្រើន​ពី​សំណាក់​យុវជន​ ពិសេស​នោះ​គឺ​មក​ពី​បណ្ដា​ខេត្ត​ទៀត​ផង។​

លោក​ ខេស៊ី​ បាណេត​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៨​ ដល់​ ២១​ ខែ​មករា​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​មាន​ការ​ខុសប្លែក​ពី​ឆ្នាំ​មុនៗ​នោះ​គឺ​ឆ្នាំ​នេះ​ទទួល​បាន​ការ​ចូលរួម​ច្រើន​ពី​យុវជន។​ ក្នុង​នោះ​យុវជន​ដែល​មក​ចូលរួម​គឺ​មាន​មក​ពី​ខេត្ត​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ខេត្ត​កណ្ដាល​ វិហារសួគ៌​ជា​ដើម។​

អនុប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​ការ​រីកចម្រើន​ និង​កើន​ឡើង​ផ្នែក​បច្ចេកទេស​ជាង​ឆ្នាំ​មុនៗ។​ ទាំង​នេះ​បង្ហាញ​ពី​ការ​ខំប្រឹង​ប្រែង​របស់​គ្រូ​ៗ​តាម​បណ្ដា​ក្លឹប​មាន​ការ​ផែនការ​ហ្វឹកហាត់​បាន​ល្អ​ យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ពង្រីក​ផ្សព្វផ្សាយ​ដល់​យុវជន​ដែល​មាន​ចិត្ត​ស្រឡាញ់​ និង​ចង់​ហ្វឹកហាត់​កីឡា​មួយ​នេះ។​ សហព័ន្ធ​នឹង​ផ្ដល់​អាទិភាព​ដល់​កីឡាករ​ កីឡា​ការិនី​ យុវជន​ណា​ដែល​មាន​សមត្ថភាព​នឹង​មាន​ឱកាស​សម្រាប់​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​យុវជន​អាស៊ី​ ឆ្នាំ​២០២៩​ នា​ពេល​ខាង​មុខ។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២១​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​មាស​៨​ ប្រាក់​៩​ សំរឹទ្ធ១៣​ សរុប​ ៣០​គ្រឿង​ លេខ២​ បាន​លើ​ក្លឹប​គិរីបារមីដំរីមានរិទ្ធ​ ឈ្នះ​មេដាយ​មាស១​ ប្រាក់១​ សំរឹទ្ធ១​ សរុប​ ៣គ្រឿង ​លេខ៣​ បាន​លើ​ក្លឹប​យាយព្រីងមានរិទ្ធ​ ឈ្នះ​មេដាយ​មាស១​ ប្រាក់១​ សរុប​ ២គ្រឿង៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]