Wednesday, August 27, 2025
[the_ad_group id="102"]

Zinedine Zidane បដិសេធ​សំណើ​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អាល់ហ្សេរី

អតីត​អ្នកចាត់ការ​ក្លឹប Real Madrid គឺ​លោក Zinedine Zidane ត្រូវ​បាន​រាយការណ៍​ថា ច្រាន​ចោល​សំណើ​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អាល់ហ្សេរី​ក្នុង​ឆ្នាំ ២០២៤ នេះ ដ្បិត​បើ​ទី​នោះ​ជា​ទី​កំណើត​នៃ​ម្តាយ​ឪពុក​ខ្លួន​ក៏​ដោយ តែ​គ្រូ​សញ្ជាតិ​បារាំង​ហាក់​មិន​ចាប់​អារម្មណ៍​ឡើយ។

ក៏​បន្ទាប់​តែ​ក្រុម​នៅ​ទ្វីប​អាហ្វ្រិក​ខាង​លើ ​ជ្រើស​ការ​ដក​តំណែង Djamel Belmadi ក្រោយ​ពេល​បង្កើត​លទ្ធផល​មិន​ល្អ​នៅ​ពាន​រង្វាន់ AFCON 2024 ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។ នេះ​វា​ថ្មីថ្មោង​បន្ទាប់​តែ​អតីត​ខ្សែ​បម្រើ​ខាង​លើ ទើប​ត​កុងត្រា​ថ្មី​បន្ថែម​កាល​ពី​ដើម​ខែ​មករា។

បើ​តាម​របាយការណ៍​ចុងក្រោយ​ពី​កាសែត L’Equipe ភ្លាមៗ​ខាង​សហព័ន្ធ​បាល់ទាត់​អាល់ហ្សេរី បាន​ទាក់ទង​ទៅ​គ្រូ​វ័យ ៥១ ឆ្នាំ Zidane ចង់​ឲ្យ​មក​ដឹកនាំ តែ​យ៉ាង​ណា​ចម្លើយ​គឺ No។ មិន​ច្បាស់​ថា​អតីត​គ្រូ​អធិរាជ​ស​នឹង​គិតគូរ​បែប​ណា​ទៅ​មុខ ដឹង​ត្រឹម​កន្លង​មក​ក៏​ច្រាន​ចោល​សំណើ​ខាង​ជម្រើស​ជាតិ​ប្រេស៊ីល និង​សហរដ្ឋអាមេរិក​ដែរ។

រំឭក​ដែរ​ថា អតីត​ម្ចាស់​ជើង​ឯក World Cup ជំនាន់​ឆ្នាំ ១៩៩៨ បាន​ដក​ឃ្លា​ពី​ការងារ​ជា​គ្រូ​បង្វឹក ចាប់​តាំង​លា​ឈប់​ពី​ក្លឹប Madrid កាល​ឆ្នាំ ២០២១។ បើ​តាម​ការ​ព្យាករណ៍​ពី​ប្រភព​ភាគ​ច្រើន ទ្រនំ​បន្ទាប់​នៅ​ឯ​ប្រទេស​អ៊ីតាលី​អាច​នឹង​មាន​ភាគរយ​ខ្ពស់​បំផុត​សម្រាប់ Zidane៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]