Sunday, June 22, 2025
[the_ad_group id="102"]

R.Madrid បញ្ជាក់ច្បាស់ៗថា នឹងមិនផ្ទេរយក Kepa មកចូលក្រុមជាអចិន្ត្រៃយ៍ឡើយ

ក្លិប Real Madrid ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានធ្វើការសម្រេចចិត្តច្បាស់លាស់ហើយថាពួកគេនឹងមិនធ្វើការផ្ទេរយកអ្នកចំទី Kepa Arrizabalaga មកក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ពីក្លិបតោខៀវ Chelsea នោះឡើយ។

ជាការពិតណាស់ក្លិបយក្សអេស្ប៉ាញបាន ដាក់សំណើផ្ទេរយកKepa ក្នុងលក្ខខណ្ឌខ្ចីជើងរយ:ពេលមួយរដូវកាល ពីក្រុម Chelsea ដើម្បីមកបំពេញតំណែងរបស់ Thibaut Courtois ដែលមានបញ្ហារបួសរយ:ពេលវែង។

តែទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកកាសែតលោក Jorge C Picon បានធ្វើអះអាងថាក្លិប Madrid មានអារម្មណ៍ថា Kepa ហាក់មិនបានល្អសម្រាប់តំណែងរបស់គេនោះឡើយ ដូច្នេះពួកគេនឹងមិនធ្វើការផ្ទេរយកគេកាន់ក្រុមជាអចិន្ត្រៃយ៍ឡើយ។ ហើយជំនួសមកវិញ ពួកគេមានគម្រោងផ្តោតលើ Lunin បន្ថែមទៀតនាពេលអនាគត ខណ:ពេលដែល Courtois នៅតែជាជម្រើសអ្នកចាំទីដៃទី១ ដដែល។

ជម្រាបជូនផងដែរថា ក្លិប Real Madrid គ្រោងនឹងផ្តល់ពេលវេលាប្រកួតបន្ថែមដល់ Luninស្របពេលអ្នកចាំទីសញ្ជាតិអ៊ុយក្រែនរូបនេះ បានបង្ហាញខ្លួននៅ La Liga ចំនួន ១០ ប្រកួតរួចមកហើយ ជាមួយនឹងរក្សា Clean Sheet ៥ លើក ក្នុងចំណោមប្រកួតទាំងនោះ និងរបូតគ្រាប់បាល់ត្រឹមតែ ៥ គ្រាប់ប៉ុណ្ណោះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]