Wednesday, August 27, 2025
[the_ad_group id="102"]

ខ្សែ​ការពារ Liverpool ថា​ត្រលប់​មក​ពី​ខ្ចី​ជើង​វិញ គឺ​ប្រហែល​ចាកចេញ ពោល​មិន​បន្ត​នៅ​ទេ

ខ្សែ​ការពារ​ស្ថិត​ក្រោម​ក្លឹប​មេ Liverpool គឺ Sepp van den Berg ដែល​បាន​ទៅ​ខ្ចី​ជើង​ឲ្យ​ក្លឹប​បច្ចុប្បន្ន Mainz 05 នៅ​ឯ​ប្រទេស​អាល្លឺម៉ង់ ហាក់​បាន​ឲ្យ​តម្រុយ​ជា​មុន នឹង​មិន​ត្រលប់​មក​បន្ត​ជាមួយ Anfield ទេ ក្រោយ​ផុត​កុងត្រា​ខ្ចី​ជើង ពោល​មក​វិញ គឺ​មក​ស៊ីញ៉េ​កិច្ច​ព្រមព្រៀង​ចែក​ផ្លូវ​នោះ​ឯង។

នេះ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Jurgen Klopp បាន​ចុះ​ហត្ថលេខា​ទិញ​យក​ខ្សែ​ការពារ​កណ្តាល សញ្ជាតិ​ហូឡង់ ចេញ​ពី​ក្លឹប FC Schalke 04 ​កាល​រដូវ​ក្តៅ ឆ្នាំ ២០២៣ ហើយ​យក​មក​គឺ​មិន​ប្រើប្រាស់​តែ​ម្តង ទើប​ដាក់​ឲ្យ​ខ្ចី​ជើង ដល់​តែ​កីឡាករ​ក៏​មើល​ដឹង​សញ្ញា​មិន​ល្អ​មុន ថា​ពិបាក​ប្រជែង​នឹង​រៀម​ច្បង​ទើប​គិត​ដល់​គំនិត​ចែក​ផ្លូវ។

កីឡាករ​កម្ពស់​បាន ១,៩២ ម៉ែត្រ និយាយ៖ “បើ​ខ្ញុំ​ត្រលប់​ទៅ Liverpool វិញ ពួក​គេ​ប្រហែល​ចង់​ឲ្យ​ខ្ញុំ​បន្ត​នៅ តែ​ខ្ញុំ​មើល​ឃើញ​ថា​ប្រសិន​ណា​មិន​ទទួល​បាន​ពេលវេលា​នៃ​ការ​ប្រកួត​ច្រើន ម្ល៉េះ​ខ្ញុំ​ប្រហែល​នឹង​ចាកចេញ​ដូច​គ្នា វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ក្នុង​ការ​ទទួល​បាន​ឱកាស​ចូល​លេង”។

លោក​បន្ត៖ “​នៅ​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មិន​ទទួល​អារម្មណ៍​ថា​អាច​ជាប់​ជម្រើស​ដំបូង​ពី​លើ​ Virgil [van Dijk] ទេ តែ​ពេល​ឥឡូវ​នេះ​ខ្ញុំ​គិត​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​បាន​ល្អ ខ្ញុំ​អាច​គ្រប់គ្រង​ស្ថានភាព​នៅ Liverpool និង​អាច​ប្រជែង​បាន យ៉ាង​ណា​ក៏​នៅ​តែ​ដឹង​ច្បាស់​ថា Virgil និង Konate មិន​ជា​ការ​ដែល​ប្រជែង​ងាយៗ​ឡើយ ខ្ញុំ​ដឹង​ថា​វា​មាន​ការ​ពិបាក”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]