Sunday, June 22, 2025
[the_ad_group id="102"]

គ្រូធំ Inter Milan កំពុងក្លាយជាបេក្ខភាពសំខាន់មកជំនួសតំណែង Xavi នៅ Barca

គ្រូបង្វឹកលោក Simone Inzaghi បច្ចុប្បន្នកំពុងតែបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង ដោយកំពុងដឹកនាំក្រុមឆ្ពោះទៅរកការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A និងថែមទាំងមានភាគរយច្រើនក្នុងការយកឈ្នះក្រុម Atletico Madrid ដើម្បីឡើងទៅវគ្គបន្ទាប់ពាន UCL ផងដែរ។

ដោយសារតែសមត្ថភាពដ៏ល្អនេះហើយ ទើបយោងទៅតាម Tuttosport បានរាយការណ៍មកថា ក្លិប Barcelona កំពុងចាត់ទុកបុរសសញ្ជាតិអ៊ីតាលីរូបនេះ ជាបេក្ខភាពចម្បងមួយ សម្រាប់យកមកដឹកនាំក្រុមរបស់ពួកគេ នៅរដូវកាលក្រោយ រួមជាមួយបេក្ខភាពផ្សេងទៀតដូចជា Hansi Flick, Thomas Tuchel និង Roberto De Zerbi ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បញ្ហា​សម្រាប់ Barcelona បច្ចុប្បន្ននេះ គឺដោយសារតែលោក Inzaghi ក៏កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗ នៅក្នុងក្របខ័ណ្ឌ Premier League ផងដែរ ដូចជា Manchester United , Chelsea ខណ: Liverpool ក៏កំពុងពិចារណាលើបុរសវ័យ ៤៧ឆ្នាំ ជាអ្នកមកស្នងតំណែងរបស់ Jurgen Klopp ដែលនឹងត្រូវចាកចេញផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]