Wednesday, August 27, 2025
[the_ad_group id="102"]

Mourinho បង្ហើបច្បាស់ៗថា កំពុងត្រៀមខ្លួនរួចស្រេចហើយ ដើម្បីវិលមកដឹកនាំក្រុមវិញ

លោក Jose Mourinho ថ្មីៗនេះ បានទទូចថាលោកបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការវិលត្រលប់មកាន់តំណែងជាអ្នកចាត់ការក្រុមវិញ ចំពេលកំពុងមានសំណោមពរជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ក្លិបតោខៀវ​ Chelsea ដើម្បីឲ្យគាត់វិលមកទឹកដី Stamford Bridge សារជាថ្មី។

ជាការពិតណាស់ លោក Mourinho បច្ចុប្បន្នកំពុងទំនេរពីការងារ ចាប់តាំងពីក្លិប AS Roma បានប្រកាសពីការចែកផ្លូវគ្នាជាមួយលោក កាលពីដើមរដូវកាលនេះកន្លងទៅ ស្របពេលកំពុងមានពាក្យចចាមរ៉ាមជាច្រើន បានរាយការណ៍ពីការភ្ជាប់ទំនងទំនងរវាងលោក ជាមួយនឹងការងារនៅក្លិបផ្សេង ផងដែរ។

ហើយយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅពេលត្រូវបានគេសួរនាំថាតើគាត់បានត្រៀមខ្លួនរួចហើយឬនៅ ដើម្បីវិលត្រលប់មកដឹកនាំក្រុមសារជាថ្មីម្តងទៀត លោក Mourinho បាននិយាយប្រាប់ beIN Sport ថា ៖ ” ខ្ញុំមិនបានសម្រាកទេ ខ្ញុំចង់បន្តធ្វើការងារ។

លោកបន្ថែមទៀតថា ៖ ” ខ្ញុំចង់ធ្វើការណាស់ ប៉ុន្តែខ្ញុំក៏មិនចង់សម្រេចចិត្តខុសផងដែរ។ ខ្ញុំកំពុងរង់ចាំអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ។ ហើយប្រសិនបើខ្ញុំអាចទទួលបានការងារនៅថ្ងៃស្អែក នោះខ្ញុំនឹងវិលទៅធ្វើការវិញភ្លាម” ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]