Friday, June 20, 2025
[the_ad_group id="102"]

អ្នកចាត់ការ​ជម្រើស​ជាតិ​អេស្ប៉ាញ ​ឆ្លើយតប​រឿង Brahim Diaz ប្តូរ​ទៅ​លេង​ឲ្យ​ម៉ារ៉ុក

​មាន​ដំណឹង​ភ្ញាក់ផ្អើល​នៅ​ព្រឹក​នេះ ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​របស់ Brahim Diaz ប្តូរ​ពី​ការ​តំណាង​ឈ្មោះ​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ មក​ជា​ជម្រើស​ជាតិ​ម៉ារ៉ុក​វិញ។ អ្នកចាត់ការ​ជម្រើស​ជាតិ​ក៏​មិន​ទាន់​ឆ្លើយតប​បែប​ម៉េច​ដែរ តែ​ល្ហៀងៗ​ប្រកួត​ខាង​មុខ ហាក់​នៅ​តែ​ចង់​កោះហៅ​កីឡាករ Real Madrid ដូច​ដើម។

បើ​តាម​សារព័ត៌មាន Marca ឯ​ណោះ ចុះ​ផ្សាយ Playmaker ដ៏​ប៉ិនប្រសព្វ​របស់​ស្តេច​ស​មិន​បាន​រង់ចាំ ការ​កោះហៅ​របស់​គ្រូ​ធំ​អេស្ប៉ាញ Luis de la Fuente នោះ​ទេ ផ្ទុយ​ទៅ​វិញ​ចង់​បាន​សំណើ​ពី​គ្រូ​ម៉ារ៉ុក​លោក Walid Regragui ជាង​សម្រាប់​ប្រកួត​មិត្តភាព​នា​ពាក់​កណ្តាល​ខែ​មិនា​ខាង​មុខ​តែ​ម្តង។

ងាក​ទៅ​ការ​យល់​ឃើញ​របស់ la Fuente ឆ្លើយតប​នៅ​រសៀល​ថ្ងៃ​ចន្ទ៖ “ខ្ញុំ​អត់​ទាន់​បាន​និយាយ​បែប​ណា​ទេ​ទៅ​កាន់ Brahim ថា​នឹង​កោះហៅ​គេ​ឬ​ក៏​អត់ យ៉ាង​ណា​ខ្ញុំ​ជូនពរ​ឲ្យ​គេ​ទទួល​រឿង​ល្អ​បំផុត​ក្នុង​ជីវិត គ្រប់​គ្នា​គឺ​មាន​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ឯកឯង”។

លោក​បន្ត៖ “មាន​ ៣ ជម្រើស​ក្នុង​ការ​កោះហៅ ត្រង់​ទី​មួយ​គេ​មាន​សិទ្ធ ទី​ពីរ​គេ​ចង់​លេង​នៅ​ទី​នេះ ហើយ​ទី​បី​គឺ​ខ្ញុំ​នឹង​ជ្រើស​យក​គេ សំខាន់​បំផុត​គឺ​ភាព​ដែល​ចង់ ដោយ​មិន​ទាមទារ​អ្វី​ឬ​លក្ខខណ្ឌ​អ្វី​ទាំង​អស់ ដូច្នេះ​ខ្ញុំ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​គេ​មួយ​ទំហឹង​តែ​ម្តង”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]