Friday, June 20, 2025
[the_ad_group id="102"]

Arsenal បញ្ជាក់ច្បាស់ៗថាគ្មានបំណងចង់លក់កីឡាករខ្លួនរូបនេះចេញនោះឡើយ

ក្រុមកាំភ្លើងធំ Aresenal ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា មិនមានគម្រោងចង់ចែកផ្លូវគ្នា ជាមួយកីឡាករ Oleksandr Zinchenko ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះឡើយ។

ជាក់ស្តែង ចាប់តាំងពីបានផ្ទេរពីក្រុម Manchester City មកកាន់ទៅកីឡដ្ឋាន Emirates ក្នុងឆ្នាំ២០២២ មក Zinchenko បានក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្រុម Arsenal សម្រាប់ការប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League ។

យ៉ាងណាមិញ Zinchenko ទើបតែបង្ហាញខ្លួននៅ Premier League ៥លើកប៉ុណ្ណោះ នៅរដូវកាលនេះ ពោលគឺជាចំនួនតិចជាងអ្វីដែលគេបានធ្វើ កាលពីរដូវកាលមុន ដូច្នេះហើយទើបបានធ្វើឲ្យអនាគតរបស់កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ហាក់មិនសូវមានភាពច្បាស់លាស់នោះឡើយ។

តែទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម Football Insider បច្ចុប្បន្នក្រុម Arsenal ហាក់មិនមានគម្រោងក្នុងការលក់ Zinchenko ចេញ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខនេះនោះឡើយ ។

លើសពីនេះ បើទោះបីជា Zinchenko កំពុងឈានដល់ពាក់កណ្តាលនៃកិច្ចសន្យារយ:ពេល ៤ឆ្នាំរបស់ខ្លួន នៅទឹកដី Emirates ក៏ដោយ ប៉ុន្តែប្រភពខាងលើ បានរាយការណ៍មកថា ភាគីទាំងពីទំនងជាអាចធ្វើការពិភាក្សាជុំវិញការបន្តកុងត្រាថ្មីបន្ថែមទៀត នៅចុងឆ្នាំនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]