Wednesday, August 27, 2025
[the_ad_group id="102"]

Pique ថា Arteta ជាម្នាក់ក្នុងចំណោមបេក្ខភាពពីរនាក់ ដែលសមទៅដឹកនាំ Barca បំផុត

ថ្មីៗនេះ អតីតខ្សែការពារឆ្នើមរបស់ក្រុម Barcelona កីឡាករ Gerard Pique បានបង្ហាញការជឿជាក់ថាអ្នកចាត់ការរបស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta គឺជាបេក្ខភាពដ៏ស័ក្តិសមបំផុត ទៅជំនួសតំណែងរបស់លោក Xavi នៅក្លិប Barca ។

ជាការពិតណាស់បច្ចុប្បន្នក្រុមម្ចាស់ជើងឯកអេស្ប៉ាញ កំពុងព្យាយាមស្វែងរកជម្រើសថ្មី ដើម្បីមកជំនួសតំណែងរបស់លោក Xavi ដែលបានប្រកាសជាផ្លូវការថាលោកនឹងដើរចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះហើយ។

ទន្ទឹមនឹងនេះ Pique ដែលធ្លាប់លេងរួមគ្នាជាមួយ Xavi អស់រយ:ពេល ៧ឆ្នាំនោះ ជឿជាក់ថាអតីតមិត្តរួមក្រុមរបស់ខ្លួន អាចនឹងផ្លាស់ប្តូរចិត្តវិញ។ ប៉ុន្តែប្រសិនបើ Xavi មិនផ្លាស់ការសម្រេចចិត្តនេះទេនោះ Pique ជឿជាក់ថា Arteta និង Pep Guardiola គឺជាអ្នកដែលសមក្នុងការមកដឹកនាំក្រុម Barca បំផុត នៅរដូវកាលក្រោយនេះ។

លើសពីនេះ Pique បាននិយាយថា ៖ ” ដើម្បីអាចដឹកនាំក្រុម Barca បាន អ្នកត្រូវតែស្វែងរកគ្រូបង្វឹកជាក់លាក់មួយ ហើយសម្រាប់ខ្ញុំ គឺមានជម្រើសធំៗពីរ ជាក់ស្តែងដូចជា Pep ព្រោះគាត់ធ្លាប់ដឹកនាំនៅនេះ ហើយម្នាក់ទៀតគឺ Arteta ដែលកំពុងធ្វើបានល្អនាពេលបច្ចុប្បន្ននេះផងដែរ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]