Friday, June 20, 2025
[the_ad_group id="102"]

កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​បន្ត​កុងត្រា​អនាគត​ថ្មី​ជាមួយ Real Madrid

អ្នកចាំទី​អ៊ុយក្រែន​ដែល​មួយ​រយៈ​ក្រោយ​ហាក់​ទទួល​បាន​ឱកាស ក្លាយ​ជា​តួ​ឯក​ច្រើន​ជាង​មុន​នៅ Real Madrid បាន​នឹង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិចារណា ពាក់ព័ន្ធ​អនាគត​របស់​ខ្លួន​មុន​ឈាន​មក​ដល់​បញ្ចប់​រដូវ​កាល​ខាង​មុខ ដែល​កៀក​នឹង​ផុត​សុពលភាព​កុងត្រា​សេសសល់។

ពេលវេលា​បញ្ចប់​ត្រូវ​មក​ដល់​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ តែ​ដំណឹង​ពី​ដំបូងAndriy Lunin អាច​ចាកចេញ ដល់​ក្រោយ​មក​ពេល Carlo Ancelotti ជា​គ្រូ បត់​ទម្រង់​ថ្មី បក​មក​ប្រើប្រាស់​គេ​វិញ ក៏​ហាក់​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ចិត្ត និង​ចង់​គិតគូរ​សុំ​ក្លឹប​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត​តែ​ម្តង។

បច្ចុប្បន្ន​អាច​រាប់​គេ​ជា​ជម្រើស​ពី​លើ​ឈ្មោះ Kepa Arrizabalaga តែ​មិន​ទាន់​ប្រាកដប្រជា​នឹង​អាច​រក្សា​បន្ត​ទៅ​មុខ​បែប​ណា​ទៀត​នោះ​ទេ ត្រង់​ដំណឹង​ល្ហៀងៗ Thibaut Courtois ជា​អតីត​ដៃ​ពីងពាង​របស់ Madrid សម្រាក​ច្រើន​ខែ ក៏​ប្រុង​នឹង​ត្រលប់​មក​វិញ​នា​ពេល​វេលា​ដ៏​ខ្លី​ខាង​មុខ។

អំពី​ស្ថិតិ​ជា​រួម​រដូវ​កាល ២០២៣/២៤ អ្នកចាំទី​កម្ពស់​បាន ១,៩១ ​ម៉ែត្រ ​បង្ហាញ​ខ្លួន​សរុប ២៣ ប្រកួត ក៏​របូត ១៩ គ្រាប់ និង Clean Sheets ដល់​ទៅ ១០ ជាមួយ​ចំនួន​នាទី​ឈរ​ជើង​សរុប ២ ១០០ នាទី។ យ៉ាង​ណា​វគ្គ​សំខាន់ ៨ ​ក្រុម UCL ខាង​មុខ ហាក់​មិន​ទាន់​ធានា​ ១០០ ភាគរយ​ទេ ថា​គេ​នឹង​បន្ត​បាន​ឱកាស​ឬ​អត់​នោះ ព្រោះ Courtois ​ត្រូវ​បាន​គ្រូ​ធំ ហៅ​ឈ្មោះ​ត្រលប់​មក​វិញ​ជា​បណ្តើរៗ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]