Sunday, June 22, 2025
[the_ad_group id="102"]

Man Utd កំពុងពិចារណាដាក់លក់ Eriksen នៅក្នុងតម្លៃខ្លួនត្រឹមត្រូវមួយ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដាក់លក់ខ្សែបម្រើ Christian Eriksen ចេញ នៅពេលទីផ្សារដោះដូរកីឡាករដូវក្តៅបើកឡើងវិញនាពេលខាងមុខ។

ជាក់ស្តែង ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើការបង្ហាញសមត្ថភាពអំឡុងលេងឲ្យក្រុម Brenford ក្រោយពីបានជាសះស្បើយពីជំងឺបេះដូងក្នុងឆ្នាំ២០២១ មក Eriksen បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀត ដែលលោក Erik ten Hag នាំយកមក អំឡុងពេលចូលដឹកនាំក្រុមម្ចាស់ដី Old Trafford លើកដំបូង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គុណផលលេងរបស់ Eriksen បានធ្លាក់ចុះបន្តិចម្តងៗ រហូតដល់គេបានក្លាយជាជម្រើស តាមពីក្រោយកីឡាករក្នុងក្រុមផ្សេងទៀតដូចជា ​ខ្សែបម្រើ Kobbie Mainoo, Casemiro និង Scott McTominay ជាដើម។

ជុំវិញស្ថានភាពបែបនេះហើយ តើបយោងតាមសារព័ត៌មាន FootballTransfers បានអះអាងមកថា ក្លិប Man United ហាក់គ្មានបំណងប្រឆាំងនឹងការចែកផ្លូវគ្នាជាមួយ Eriksen នោះ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនណាមួយដែលសមរម្យ នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនោះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]