Sunday, June 22, 2025
[the_ad_group id="102"]

Real Madrid ដាក់ពាក្យបណ្តឹងប្រឆាំងអាជ្ញាកណ្តាលនៅ La Liga ករណីមិនរាយការណ៍ការរើសអើងពូជសាសន៍លើ Vinicius Junior

ក្រុម Real Madrid បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអាជ្ញាកណ្តាលដែលបានគ្រប់គ្រងការប្រកួតរបស់ពួកគេ នៅទឹកដីក្រុម Osasuna នៅក្នុងក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍កន្លងទៅ ករណីមិនរាប់បញ្ចូលកការរើសអើងជាតិសាសន៍លើខ្សែប្រយុទ្ធ Vinicius Junior ។

កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៣ ឆ្នាំ ត្រូវបានទទួលរងនូវការរំលោភបំពានពូជសាសន៍ជាច្រើនលើកនៅក្នុងប្រទេសអេស្ប៉ាញ។
ជាក់ស្តែង បន្ទាប់ពី Vinicius Junior បានស៊ុតបញ្ចូលទី២ដង ខណៈក្រុម Real Madrid បាន ឈ្នះ ៤-២ នៅកីឡដ្ឋាន El Sadar របស់ក្រុម Osasuna នោះ រូបគេក៏ទទួលរងការប្រមាថ រើសអើងពីអ្នកគាំទ្រក្រុមគូប្រជែងដែរ ប៉ុន្តែមន្ត្រីអាជ្ញាកណ្តាលគ្រប់គ្រងការប្រកួត លោក Juan Martinez បែរជាមិនបានរាយការណ៍ និង រាប់បញ្ចូលទង្វើរើសអើងទាំងនោះទេ។

ដូច្នេះហើយ Real Madrid ក៏បានដាក់ពាក្យបណ្តឹង ទៅកាន់ការិយាល័យរដ្ឋអាជ្ញាអេស្ប៉ាញ ជុំវិញការមើលរំលងរបស់មន្ត្រីអាជ្ញាកណ្តាល លោក Juan Martinez។

Real Madrid បានចេញសេចក្តីថ្លែងការណ៍ថា៖ “ក្លិបបានសម្រេចដាក់ពាក្យបណ្តឹង ប្រឆាំងអាជ្ញាកណ្តាល លោក Juan Martinez។ លោកអាជ្ញាកណ្តាលរូបនេះ បានលុបចោលការជេរប្រមាថ និងការស្រែកគំហកដោយចេតនាម្តងហើយម្តងទៀតចំពោះ Vinicius Junior ទោះបីជាទង្វើទាំងនោះត្រូវបានចង្អុលបង្ហាញ ដោយកីឡាករក៏ដោយ។”

ដោយឡែក ក្រៅពីការដាក់ពាក្យបណ្តឹងប្រឆាំងអាជ្ញាកណ្តាលហើយ Real Madrid នៅបន្តទាមទារយុត្តិធម៌ សម្រាប់កីឡាករខ្លួន ដោយរក្សាពាក្យបណ្តឹងដែលពួកគេបានប្តឹងទៅការិយាល័យរដ្ឋអាជ្ញាកាលពីថ្ងៃសុក្រ ជុំវិញបទល្មើសស្អប់ខ្ពើម និងការរើសអើង បន្ទាប់ពីមានការចោទប្រកាន់ថា មានការជេរប្រមាថដោយក្រុម Atletico Madrid និងអ្នកគាំទ្រ Barcelona សំដៅលើកីឡាករ Vinicius Junior ដដែល៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]