Monday, June 23, 2025
[the_ad_group id="102"]

ខ្សែ​ប្រយុទ្ធ​វ័យ​១៦ឆ្នាំ​ Barca រូប​នេះ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ La Liga

ខ្សែប្រយុទ្ធ​ Lamine Yamal ដែល​ទើប​មាន​អាយុ​ ១៦ឆ្នាំ​របស់​ក្លឹប​ Barcelona ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​លីគ​កំពូល​ La Liga។ បើ​តាម​ស្ថិតិ​របស់​ Trannsfmarkt។

នៅ​ក្នុង​ខណៈ​នេះ​កីឡាករ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ ៧៥លាន​អ៊ឺរ៉ូ​ដែល​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ទាំង​១០រូប​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ La Liga ដោយ​ក្នុង​នោះ​គេ​បាន​ជាប់​លំដាប់​ថ្នាក់​ទី​៩។

តម្លៃ​ខ្លួន​៧៥លាន​អ៊ឺរ៉ូ​នេះ​ ជា​តម្លៃ​ដែល​ទើប​ធ្វើ​បច្ចុប្បន្ន​ភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​កាល​ពី​ដើម​រដូវកាល​គេ​មាន​តម្លៃ​ខ្លួន​ ៦០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​។
Yamal ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​សក្ដានុពល​របស់​ Barca ដោយ​នៅ​ក្នុង​រដូវកាល​នេះ​គេ​បាន​ចូល​លេង​បាន​ ៣៩ប្រកួត​ និង​ស៊ុត​ចូល​ ៦គ្រាប់​។ កីឡាករ​នេះ​មាន​កុងត្រា​នឹង​ក្លឹប​នេះ​រហូត​ដល់​ឆ្នាំ​២០២៦ ដោយ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ ១ប៊ីលាន​អ៊ឺរ៉ូ​៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]