កាលពីពេលថ្មីៗនេះ ខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Real Madrid បានបង្ហើបឲ្យដឹងថាមិត្តរួមជាតិបារាំងរបស់គេ គឺកីឡាករ Kylian Mbappe នឹងផ្ទេរមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ នៅរដូវក្តៅខាងមុខនេះ។
ជាក់ស្តែង Mbappe នឹងត្រូវក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គេជាមួយក្លិបបារាំង Paris Saint-Germain នឹងត្រូវផុតកំណត់ នៅចុងបញ្ចប់រដូវកាលបច្ចុប្បន្ននេះ។
ជុំវិញស្ថានភាពនេះហើយ ទើបធ្វើឲ្យ Mbappe ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់ក្លិបជាច្រើន ជាពិសេស Real Madrid ដែលត្រូវបានគេចាត់ទុកថាជាគោលដៅដ៏ធំបំផុតមួយ ។
ហើយឥឡូវនេះ Tchouameni ហាក់បានធ្វើការបញ្ជាក់បន្ថែម ចំពោះរំពឹងទុកជុំវិញអនាគតរបស់ Mbappe ដោយបានបង្ហើបថាមិត្តរួមក្រុមបារាំងរបស់គេ នឹងផ្ទេរមកចូលរួមជាមួយខ្លួន នៅទឹកដី Santiago Bernabeu សម្រាប់រដូវកាលក្រោយនេះជាមិនខាន។
លើសពីនេះ នៅក្នុងបទសម្ភាសជាមួយ Telefoot ខ្សែបម្រើរូបនេះ បាននិយាយថា ៖“ជនជាតិអេស្ប៉ាញបានស្គាល់ពីពី Kylian ហើយ ប៉ុន្តែនៅពេលដែលពួកគេបានមើលឃើញគាត់លេងជារៀងរាល់ថ្ងៃទៀតនោះ ពួកគេនឹងកាន់តែដឹងច្បាស់ពីភាពអស្ចារ្យរបស់គាត់ជាក់ជាមិនខាន” ៕