Xavi បានតវ៉ាយ៉ាងខ្លាំងជាមួយអាជ្ញាកណ្តាល Kovacs ហើយចុងក្រោយក៏ទទួលបានកាតក្រហមដោយខ្លួនឯង។ គាត់ក៏បានចេញពីទីលានហើយអង្គុយមើលការប្រកួតរហូតដល់ចប់ទើបត្រលប់មកទីលានវិញដើម្បីបង្ហាញពីការខកចិត្តរបស់គាត់ម្តងទៀតចំពោះមន្ត្រីសញ្ជាតុរ៉ូម៉ានី។
Xavi បានប្រាប់ Movistar Plus ថា “អាជ្ញាកណ្តាលពិតជាអាក្រក់ណាស់។ ខ្ញុំបានប្រាប់គាត់ថាការកាត់សេចក្តីរបស់គាត់គឺមិនអាចទទួលយកបាន។ ខ្ញុំមិនចូលចិត្តនិយាយអំពីអាជ្ញាកណ្តាលទេ ប៉ុន្តែវាមានផលប៉ះពាល់យ៉ាងច្បាស់នៅក្នុងរដូវកាលនេះ ហើយត្រូវតែនិយាយ” (Xavi) ។
យើងមានការតូចចិត្តនិងខឹងខ្លាំងណាស់ព្រោះកាតក្រហមជាការលំបាកក្នុងការប្រកួតជាមួយកីឡាករ១០ទល់នឹង១១នាក់ ។“វាហួសហេតុពេកក្នុងការផ្តល់កាតក្រហមក្នុងការប្រកួតនេះ។ មានការប្រកួតមួយទៀតបន្ទាប់ពីនោះ… វាគួរអោយសោកស្តាយដែលការខំប្រឹងប្រែងក្នុងរដូវកាលនេះត្រូវបានបំផ្លាញដោយការបណ្តេញចេញដោយមិនចាំបាច់ទៅវិញ”។