Sunday, June 22, 2025
[the_ad_group id="102"]

Rooneyខកចិត្តចំពោះទម្រង់លេងរបស់ Rashford​​ “គាត់មើលទៅមិនសប្បាយចិត្តនោះទេ

Wayne Rooney ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគ្រប់ពេលរបស់ Manchester Unitedបាននិយាយថា “គាត់មានការខកចិត្តចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធបច្ចុប្បន្នគឺMarcus Rashfordដែលជាអ្នកដែលគាត់គិតថាមើលទៅហាក់មិនសប្បាយចិត្តនៅលើទីលានក្នុងរដូវកាលនេះ” ។ Rashford ស៊ុតបញ្ចូលទីបាន 30 គ្រាប់នៅក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន ប៉ុន្តែមានត្រឹមតែ 8 គ្រាប់ប៉ុណ្ណោះសម្រាប់ឈ្មោះរបស់គាត់ក្នុងរដូវកាលនេះ។

Rooney បានប្រាប់ Premier League Productions ថា “គាត់មានរដូវកាលដ៏អាក្រក់មួយ” ។ ពួកយើងទាំងអស់គ្នាក៏ដឹងហើយថា Marcus Rashford មានសមត្ថភាព និងគុណសម្បត្តិទាំងអស់របស់គាត់ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោក។

នោះជារឿងដែលគួរឲ្យខកចិត្តព្រោះកាលពីរដូវកាលមុន Rashford បានប្រកួតនិងស៊ុតបញ្ចូលទីបានច្រើន។ ប៉ុន្តែរដូវកាលនេះគាត់ហាក់ដូចជាបញ្ចេញទម្រង់លេងមិនសូវល្អនោះទេ “គាត់មើលទៅមិនសប្បាយចិត្តពេលគាត់លេង” ។ អ្នកឆ្ងល់ទេថាតើជម្រើសដ៏ល្អបំផុតរបស់គាត់គួរតែចាកចេញពីក្លឹបហើយចាប់ផ្តើមជាថ្មីឬយ៉ាងណា? ប៉ុន្តែគាត់ជាយុវជនរបស់Manchester។

Rooney លើកឡើងថា “ខ្ញុំចង់ឃើញគាត់ទទួលបានភាពជោគជ័យក្នុងអាជីពរបស់គាត់ឡើងវិញនៅក្លឹបហើយបន្តរកគ្រាប់បាល់និងព្យាយាមជួយក្លឹបឱ្យឈ្នះពានរង្វាន់នៅរដូវកាលក្រោយ” ។ ប៉ុន្តែគាត់ពិតជាធ្វើមិនបានល្អក្នុងរដូវកាលនេះ។

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]