Wednesday, August 27, 2025
[the_ad_group id="102"]

មកដឹងពីប្រាក់រង្វាន់នៃបាល់ទះ 4×4 ទូទាំងប្រទេសក្នុងវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញទាំងអស់គ្នា

តាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រុមគ្រងជើងឯកនឹងទទួលបានពាន១ មេដាយមាស១ និងប្រាក់រង្វាន់ ៥០លានរៀល។ ជើងឯករងទទួលបានមេដាយប្រាក់១ និងប្រាក់រង្វាន់ ២០លានរៀល និងចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរិទ្ធ១ និងប្រាក់រង្វាន់ ១២លានរៀលដែលជាចំនួនច្រើនមិនធម្មតា។

មិនតែបុណ្ណោះការប្រកួតនេះទៀតសោត ក៏បានដាក់ពានរង្វាន់ឯកត្តជនចំនួន៥ពានផងដែរដោយក្នុងពានមួយទទួលបានទឹកប្រាក់ ១លានរៀល ដើម្បីផ្ដល់ជូនកីឡាករល្អៗឆ្នើមៗមានសមត្ថភាព។

ចំពោះប្រាក់រង្វាន់ឯកត្តជននេះគឺទទួលបានការសាទរមែនទែនពីបណ្ដាក្លឹបដែលបានចូលរួម ដ្បិតថាមានចំនួនច្រើនជាងបើធៀបនឹងពានឯកត្តជនក្នុងពានរង្វាន់ផ្សេងៗ។

គួរបញ្ជាក់ដែរថា ពានរង្វាន់ WURKZ Special Volleyball Cup 4×4 ឆ្នាំ២០២៤ នៅភ្នំពេញនេះមានក្រុមចូលរួមចំនួន១៥ក្រុម ចែកចេញជា៤ពូល (A, B, C, D) ក្នុងមួយពូលមាន៤ក្រុម លើកលែងតែពូល D មួយប៉ុណ្ណោះមាន៣ក្រុម។ ក្រុមទាំងអស់ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ដើម្បី​យក២ក្រុមឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ​ មុនឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅសាលបាល់ទះនៃវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិច)។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាដោយមិនមានគិតថ្លៃនោះទេ។

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]