Wednesday, August 27, 2025
[the_ad_group id="102"]

នេះហើយជាយុទ្ធសាស្ត្រស្នងការត្បូងឃ្មុំ យកឈ្នះស្នងការកំពង់ចាម វគ្គផ្ដាច់ព្រ័ត្រលើកពាន Wurkz

ក្លឹបបាល់ទះស្នងការដ្ឋាននគរបានខេត្តត្បូងឃ្មុំ បានលើកពាន Wurkz Special Volleyball Cup 4×4 នៅភូមិភាគខេត្តកំពង់ចាម ក្រោយឈ្នះក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល២សិតទល់១សិត នៅសាលសាលាខេត្តកំពង់ចាម ក្រោមក្រសែភ្នែកអ្នកទស្សនារាប់រយនាក់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២៤។

ជួបស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដែលជាក្រុមខ្លាំង ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រើយុទ្ធសាស្រ្តលេងបុកស្មាត់​ឆ្វេង​ស្ដាំ​។ កីឡាករមួយ​រូប​របស់​ត្បូងឃ្មុំ ផន ពិសាល បានលើកឡើងថា ក្រុមរបស់គេបានចាត់ទុក ឌិន ស៊ីដែន ជាមុខសញ្ញាទទួលសេវា​ដ៏​សំខាន់ ដើម្បីកាត់បន្ថយកម្លាំងប្រយុទ្ធ​របស់​ពួកគេ​។
កីឡាករល្អក្នុងការកាងសេវាកណ្ដាលដដែល​ បានទម្លាយក្រោយចប់ការប្រកួតដូច្នេះថា ៖«ចំណុចខ្សោយរបស់ខាងកំពង់ចាម បើតាមខ្ញុំគិតដោយសារខ្ញុំភាគច្រើនខ្ញុំវ៉ៃគេចបងបងដែលនៅកណ្ដាល ខ្ញុំភាគច្រើនវ៉ៃទៅបងឆ្វេង បងស៊ីដែនហើយនឹងស្ដាំដោយសារគាត់ចាប់ម៉ូវេរៀងច្រើន កាលណាចាប់ម៉ូវេច្រើនគាត់ចែកបាល់មិនសូវបាន»។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ កីឡាករត្បូងឃ្មុំរូបនេះ បាន​ការពារ​ជើងក្រោមយ៉ាង​ល្អខ្លាំងណាស់។ ឌិនស៊ីដែនស្មាត់​ធំ​របស់កំពង់ចាមម៉ាត់ធ្ងន់ៗមែន ទែន ប៉ុន្តែពិសាលនៅតែថ្នក់បាល់ឡើងលើស្អាតៗធ្វើឲ្យអ្នកទស្សនាហ៊ោផ្អើលសាលសាលាខេត្តកំពង់ចាម។ មិន​ត្រឹម​តែ​ពិសាល​តែ​ម្នាក់​ទេ ពោលគឺ​ក្រុម​ស្នងការ​ខត្ត​ត្បួង​ឃ្មុំ លេង​សង់តង់​គ្នា​ល្អទាំងអស់តែម្ដង។

ក្លឹប​បាល់​ទះ​ស្នងការដ្ឋាននគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ចាម នឹងត្រូវឡើងទៅប្រកួតធំ Wurkz Special Volleyball Cup 4×4 នៅភ្នំពេញនៅថ្ងៃទី ២២ ដល់ថ្ងៃ ២៨ ខែមេសា ឆ្នាំ២០២៤​ខាង​មុខ​។

ដោយឡែកចំណាត់ថ្នាក់លេខបីនិងលេខបួន មិនមានកៅអីឡើងទៅប្រកួតនៅភ្នំពេញទេ។ ចំណាត់ថ្នាក់​លេខបីបានលើស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបានប្រាក់២លានរៀល និងចំណាត់​លេខបីបានលើក្លឹបបាល់ទះយុវជនមិត្តភាព ទទួលបានប្រាក់រង្វាន់១លានរៀល៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]