បើតាមការអះអាងរបស់ស្ថាប័ន Premier League ការបំពាក់កាមេរ៉ានោះ ជាផ្នែកមួយការតាមដានសកម្មភាពកាត់ក្តីការប្រកួតនានា ក៏ដូចជាចាប់យកសកម្មភាពរបស់កីឡាករលើទី លាន។ កាមេរ៉ា តូចមួយត្រូវបានបំពាក់នៅត្រង់ត្រចៀករបស់ លោកអាជ្ញាកណ្តាល Gillett ភ្ជាប់ជាមួយនឹងកាសត្រចៀក ក៏ដូចជាមេក្រូ សម្រាប់និយាយទំនាក់ទំនងក្នុងការប្រកួតនោះ ។
កាលរដូវកាលមុន សមាគមបាល់ទាត់អង់គ្លេស (FA) ក៏ធ្លាប់បានប្រកាសដាក់ប្រើប្រាស់សាកល្បង បំពាក់កាមេរ៉ាលើមន្រ្តីអាជ្ញាកណ្តាល នៅក្នុងលីគលំរបស់ប្រទេសអង់គ្លេស។ គោល បំណងការបំពាក់កាមេរ៉ា ដើម្បីបញ្ជាក់ថាតើបច្ចេកវិទ្យាកាមេរ៉ាលើអាជ្ញាកណ្តាល អាចជួយសម្រួលដល់ការងារអ្វីខ្លះ ទៅលើឥរិយាបថកីឡាករ និងដើម្បីឱ្យមានការគោរពដល់អាជ្ញាកណ្តាល។
លីគកំពូល Bundesliga ក៏មានប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាលើអាជ្ញាកណ្តាល (RefCam) លើកដំបូងដូចគ្នា អំឡុងការប្រកួតរវាងក្រុម Eintracht Frankfurt ស្មើលទ្ធផល ២-២ ទល់នឹងក្រុម VfL Wolfsburg កាលពីខែកុម្ភៈ។
«ខ្ញុំនឹងបន្តប្រយុទ្ធ ហើយខ្ញុំបានរៀបចំក្រុមមួយ ស្ថិតក្នុងផ្លូវដ៏ល្អបំផុតដែលខ្ញុំអាចធ្វើទៅបាន។ វាមិនទាន់ល្អគ្រប់គ្រាន់នៅឡើយមកដល់ពេលនេះ ពិតជាយើងមិនទាន់ល្អគ្រប់គ្រាន់ឡើយ។ ដូច្នេះខ្ញុំត្រូវតែមានទំនួសខុសត្រូវ លើរឿងនេះ។»។ លោក Ten Hag បាននិយាយបែបនេះ។
ប្រសិនបើចុងបញ្ចប់រដូវកាល លោក Ten Hag ត្រូវបានក្លិបបណ្តេញចេញពីតំណែងទៀត នោះបុរសហូឡង់រូបនេះ នឹងក្លាយជាគ្រូបង្វឹកទី៧ ដែលក្លិបបិសាចក្រហមបណ្តេញចេញនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ជាមួយនឹងចំណាត់ថ្នាក់បច្ចុប្បន្ន ដែលក្រុមបានរំកិលខ្លួនធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ៨ ទៀតសោត បិសាចក្រហមនឹងត្រូវខកខានការប្រកួតក្នុងពានរង្វាន់អឺរ៉ុបលើកដំបូង ចាប់តាំងពីរដូវកាល ១៩៨៩-៩០។

Man United មិនធ្លាប់មកឈរនៅចំណាត់ថ្នាក់ក្រោមលេខ ៧ ឡើយ ក្នុងក្របខណ្ឌ Premier League ប៉ុន្តែការគេចចេញឱ្យផុតពីចំណាត់ថ្នាក់ទាបមិនធ្លាប់មានពីមុនរបស់ពួកគេ អាចនឹងក្លាយជាបញ្ហាសម្រាប់រដូវកាលនេះ ដើម្បីក្លិបកែតម្រូវនៅរដូវកាលក្រោយ។ ការប្រកួតបន្ទាប់ Man United ត្រូវតទល់ក្រុម Arsenal ដែលកំពុងប្រជែងពានយ៉ាងស្វិតស្វាញទល់ Man City៕