Tuesday, June 24, 2025
[the_ad_group id="102"]

ប្រេស៊ីល ក្លាយជាម្ចាស់ផ្ទះ World Cup ស្ត្រី ឆ្នាំ២០២៧

ប្រេស៊ីល ទទួលការគាំទ្រពីសមាគមសមាជិកសហព័ន្ធកីឡាបាល់ជុំវិញពិភពលោកចំនួន ១១៩ស្ថាប័ន តាមរយៈការបោះឆ្នោតអេឡិចត្រូនិក ស្របពេលក្រុមប្រទេសអឺរ៉ុប ហូឡង់ បែលហ្ស៊ិក និងអាល្លឺម៉ង់ ដែលដេញថ្លៃរួមគ្នា ទទួលបាន ៧៨ សំឡេង។

នេះជាលើកទី១ សម្រាប់ប្រេស៊ីល និងដំបូងបំផុតសម្រាប់ប្រទេសនៅតំបន់អាម៉េរិកខាងត្បូង ដែលឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ផ្នែកនារី ចាប់តាំងពីព្រឹត្តិការណ៍នេះបង្កើតឡើងលើកដំបូងនៅឆ្នាំ១៩៩១ ដែលចិនធ្វើម្ចាស់ផ្ទះ។ ចិន និងអាម៉េរិក ធ្វើម្ចាស់ផ្ទះ២លើករៀងខ្លួន ក្នុងចំណោម៩លើក ក្រោពីនោះមានស៊ុយអែត កាណាដា អាល្លឺម៉ង់ បារាំង និងលើកចុងក្រោយ អូស្ត្រារួមគ្នាជាមួយនូវែលសេឡង់ ដែលមាន៣២ក្រុមលើកដំបូង។

«សូមអបអរសាទរប្រេស៊ីល យើងនឹងមានការប្រកួត World Cup ល្អបំផុតនៅក្នុងប្រទេសប្រេស៊ីល»។ លោក Gianni Infantino ប្រធាន FIFA ថ្លែងដូច្នេះ នៅចំពោះមុខប្រតិភូជាង ៣ពាន់នាក់ មកពីសហព័ន្ធកីឡាបាល់ទាត់ជុំវិញវិញពិភពលោកចំនួន ២១១ ដែលចូលរួមមហាសន្និបាត FIFA លើកទី ៧៤ ក្នុងក្រុងបាងកក ពីថ្ងៃទី១៣ ដល់ ១៧ ខែឧសភា។

អាម៉េរិក ឈ្នះជើងឯក World Cup នារីច្រើនជាងគេ ចំនួន៤លើក តាមពីក្រោយដោយអាល្លឺម៉ង់ ២លើក រួមជាមួយ ន័រវែស ជប៉ុន និងអេស្ប៉ាញ ឈ្នះ១លើកម្នាក់៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]