Thursday, June 19, 2025
[the_ad_group id="102"]

Lukaku មានស្ថិតិខ្សោយបំផុត ក្នុងវគ្គចែកពូលនៅ ​Euro 2024

បែលហ្ស៊ិក បានត្រឹមស្មើ ០-០ ទល់អ៊ុយក្រែននៅជំនួបចុងក្រោយពូល E នារាត្រីថ្ងៃទី២៦ ខែមិថុនា និងឈរតំណែងលេខ​ ២ ក្នុងពូល ។ ការប្រកួតនៅវគ្គ ១៦ក្រុម បែលហ្ស៊ិក បន្តទៅប៉ះបារាំង ដែលជាក្រុមលេខ ២ ក្នុងពូល D។

ឆ្លងកាត់ ៣ប្រកួត ដោយមើលឃើញជាក់ស្តែង ក្រុមរហស្សនាមបិសាចក្រហមពិតជាឆ្លងកាត់ទៅកាន់វគ្គ ១៦ក្រុម យ៉ាងតឹងតែងដោយរកបានត្រឹមតែ ៤ពិន្ទុ ខណៈក្រុមហាក់មិនមានទម្រង់លេងល្អនោះឡើយ។ ការប្រកួតស្មើអ៊ុយក្រែន ក្រុមកីឡាករបែលហ្ស៊ិក មានឱកាសតិចតួចក្នុងការទាត់បាល់កាត់ចូលតំបន់គ្រោះថ្នាក់ឱ្យខ្សែប្រយុទ្ធ ខណៈពេលមានឱកាសម្តងៗ ខ្សែប្រយុទ្ធបរាជ័យក្នុងការបញ្ចប់ទី។

យ៉ាងណា ការស្វែងរកគ្រាប់បាល់ប្រចាំ Euro 2024 របស់ Lukaku កន្លងមកត្រូវបានរំខានដោយកត្តាផ្សេងៗអំឡុងការប្រកួត។ បែលហ្ស៊ិកគ្មានសំណាងឈ្នះការប្រកួតបើកឆាក ដោយចាញ់ក្រោមថ្វីជើងស្លូវ៉ាគី ខណៈ Lukaku គ្រាប់បាល់ស៊ុតបញ្ចូលទី២ លើកត្រូវបដិសេធដោយប្រព័ន្ធ VAR ទៅលើជំហរ Offside និងបាល់ប៉ះដៃ។

បែលហ្ស៊ិកបន្តការប្រកួតវគ្គចែកពូលទី២ ដែលយកឈ្នះលើរូម៉ានី Lukaku ក៏បានរកគ្រាប់បាល់ស៊ុតបញ្ចូលទីម្តងទៀត ប៉ុន្តែក្រោយពីត្រួតពិនិត្យ VAR រូបគេត្រូវបានច្រានចោលគ្រាប់បាល់នោះវិញ ព្រោះតែស្ថិតនៅជំហរ Offside ដដែល។ បដិសេធគ្រាប់បាល់ ៣លើក ប្រព័ន្ធ VAR ហាក់បីប្រឆាំងទៅនឹងការស៊ុតបាល់បញ្ចូលទីរបស់ Lukaku ប៉ុន្តែយ៉ាងណាមន្ត្រី VAR គ្រាន់តែចង់ផ្តល់ភាពយុត្តិធម៌សម្រាប់ការប្រកួតតែប៉ុណ្ណោះ។

ប៉ុន្តែ Lukaku មិនមែនត្រឹមតែមានស្ថិតិនៃការរកគ្រាប់បាល់ខ្សត់ខ្សោយតែប៉ុណ្ណោះទេ រូបគេក៏នៅមានស្ថិតិផ្សេងទៀត ដែលបង្ហាញថារូបគេបានជួបបញ្ហា និងមានទម្រង់លេងខ្សោយខុសពីពេលមុនការប្រកួតមកដល់។ Lukaku ជាកីឡាករម្នាក់ដែលមានកំណត់ធ្វើឱ្យរបូតឱកាសស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំការប្រកួត ដល់ទៅ ៦លើក ហើយថែមទាំងស៊ុតចំគោលដៅច្រើនជាងគេ ៧លើក ចំគោលដៅ តែគ្មានគ្រាប់បាល់។ 

ស្ថិតិទាំងនេះ បានបញ្ជាក់ពីរឿងរ៉ាវខកចិត្តជាច្រើន និងបញ្ហាប្រឈមដែល Lukaku បានជួបប្រទះអំឡុងការប្រកួត ហើយក៏រួមចំណែកដល់ការខ្សត់គ្រាប់បាល់សម្រាប់បែលហ្ស៊ិក។

ទៅកាន់ការប្រកួតបន្ទាប់ បែលហ្ស៊ិក នឹងត្រូវបន្តទៅប៉ះក្រុមខ្លាំងបារាំង នៅថ្ងៃទី១ ខែកក្កដា ដែលជាការប្រកួតសំខាន់ដែលក្រុមទាំងពីរនេះ ត្រូវប្រជែងគ្នាឡើងទៅវគ្គ ៨ក្រុម បន្តទៀត។ ការប្រកួតទល់បារាំង ក៏នឹងក្លាយជាការធ្វើតេស្តដ៏សំខាន់បំផុតសម្រាប់បែលហ្ស៊ិក ទៅលើវត្តមានរបស់ Lukaku ដែលកំពុងជួបបញ្ហាទម្រង់លេងខ្លាំង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]