Sunday, June 22, 2025
[the_ad_group id="102"]

ក្លិបប្រេស៊ីល Santos អញ្ជើញ Yamal ធ្វើទស្សនកិច្ច ក្រោយឃើញពាក់អាវរបស់ Neymar

ក្រោយពីជួយជម្រើសជាតិអេស្ប៉ាញ ឈ្នះពាន Euro 2024 នៅការបង្ហាញខ្លួនលើកដំបូង Lamine Yamal កីឡាករវ័យក្មេងលេងល្អជាងគេប្រចាំព្រឹត្តិការណ៍ បានសម្រាកលំហែក្រោយចប់រដូវកាល​ជាមួយនឹងក្រុមគ្រួសារ ស្ថិតក្នុងទីក្រុងកំណើតក្នុងតំបន់ Catalan ប្រទេសអេស្ប៉ាញ។ កាលពីពេលថ្មីនេះ Yamal បានបង្ហោះរូបដោយបានពាក់អាវលេខ ១១ របស់ក្លិប Santos និងមានឈ្មោះរបស់តារាបាល់ទាត់ប្រេស៊ីល Neymar Jr នៅលើនោះ។

អាវក្រុម Santos ដែល Yamal បានពាក់និងថតបង្ហោះនោះ គឺជាអាវកាលជំនាន់ដែល កីឡាករវ័យ ៣១ឆ្នាំ Neymar ធ្លាប់បានប្រើប្រាស់ និងបង្ហាញសមត្ថភាពដ៏ភ្ញាក់ផ្អើលទៅពិភពលោកអំឡុងគេប្រកបអាជីពលេងនៅលីគកំពូលប្រេស៊ីល ជាមួយនឹងក្រុម Santos។ 

Yamal បានសរសេរបង្ហោះនៅលើបណ្តាញសង្គមភ្ជាប់ជាមួយនឹងរូបភាពការពាក់អាវក្រុម FC Santos ដូច្នេះថា៖«ខ្ញុំតែងតែនិយាយថា Messi គឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ សម្រាប់ខ្ញុំ ប៉ុន្តែមនុស្សម្នាក់ដែលខ្ញុំចូលចិត្តតាមដានការលេងបំផុតនោះគឺជា Neymar។ Neymar បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់ចង់ទស្សនាការប្រកួត ហើយ Neymar ធ្វើឱ្យខ្ញុំរីករាយ វាពិតជារឿងដ៏ល្អ ក្នុងការមើលគាត់លេង។»។

បន្ទាប់ពីការបង្ហោះរូបរបស់ Yamal ក្លិប Santos បានបង្ហោះនៅលើបណ្តាញសង្គម Instagram និងបានស្នើសុំឱ្យកីឡាករវ័យ១៧ឆ្នាំl ទៅធ្វើទស្សនកិច្ចនៅក្លិបដែលមានទីតាំងស្ថិតក្នុងប្រទេសប្រេស៊ីល ដោយផ្ទាល់ នៅពេលរូបគេ ធ្វើដំណើរទៅប្រទេសអាម៉េរិក ដើម្បីប្រកួតមិត្តភាពជាមួយនឹងក្រុម Barcelona។ ក្លិប Santos បានចាត់ទុកអាវលេខ ១១ ដែលមានឈ្មោះរបស់ Neymar Jr នៅលើនោះ ជាអាវមួយបានបង្កើតនូវប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ពិភពលោក ក៏ដូចជាពិភពបាល់ទាត់។

ដោយឡែកក្រុម Barcelona បច្ចុប្បន្នកំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី ២០២៤-២៥​ ដោយនៅថ្ងៃទី៣០ ខែកក្កដា ក្លិបមកពីអេស្ប៉ាញនឹងត្រូវជួបក្រុម Manchester City នៅក្នុងរដ្ឋ Orlando មុនពេលទៅប៉ះក្រុម Real Madrid និងក្រុម AC Milan នៅការប្រកួតស្ថិតក្នុងភាគជាងជើងប្រទេសអាម៉េរិក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]