Thursday, June 19, 2025
[the_ad_group id="102"]

កីឡាការិនី​អេហ្ស៊ីប Hafez ចូលរួមប្រកួត​អូឡាំពិកប៉ារីស​ ទាំងមាន​ផ្ទៃ​ពោះ​៧ខែ

Hafez វ័យ២៦ឆ្នាំ បានបង្ហាញខ្លួននៅអូឡាពិកជាលើកទី៣ នៅប៉ារីសឆ្នាំ២០២៤ បន្ទាប់ពីចូលរួមនៅ រីយ៉ូឆ្នាំ ២០១៦ និងឆ្នាំ ២០២១ នៅតូក្យូ។ កីឡាការិនីគុនដាវដ៏ស្រស់ស្អាតរបស់អេហ្ស៊ីបរូបនេះ ប្រកួត២លើករួចមកហើយ នៅប៉ារីស ដោយទទួលបានជ័យជម្នះនៅជំនួបដំបូងលើកីឡាការិនីចំណាត់ថ្នាក់លេខ១០ ពិភពលោក Elizabeth Tartakovsky របស់អាម៉េរិក មុនចាញ់កីឡារិនីកូរ៉េខាងត្បូង Jeon Hayoung របស់កូរ៉េខាងត្បូង នៅជំនួបទី២ ជុំទី១៦។

ក្រោយចាញ់កីឡាការិនីកូរ៉េខាងត្បូង កីឡារិនីអេហ្ស៊ីប បានបញ្ចេញព័ត៌មានថានាងមានផ្ទៃពោះ៧ខែ។ Hafez បានសរសេរលើបណ្តាញសង្គម Instagram របស់ខ្លួនថា៖«”អ្វីដែលអ្នកទាំងអស់គ្នាបានឃើញ គឺមានកីឡាការិនីពីរនាក់ប្រកួតលើឆាក ប៉ុន្តែការពិតគឺ៣នាក់ នោះគឺជាខ្ញុំ គូប្រជែងខ្ញុំ និងក្មេងក្នុងពោះខ្ញុំដែលមិនទាន់ឃើញពិភពលោក»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

មូលហេតុដែល Hafez លាតត្រដាងថាខ្លួនចូលប្រជែងមេដាយអូឡាំពិកទាំងមានផ្ទៃពោះ៧ខែ ដោយសារនាងចង់បង្ហាញមនុស្សនៅជុំវិញពិភពលោកថាស្ត្រីក៏មានកម្លាំង ហើយនេះជាការតស៊ូរបស់ស្ត្រីអេសហ្ស៊ី។

«ស្ត្រី នៅអំឡុងពេលពពោះ គឺមានភាពលំបាក ប៉ុន្តែការតស៊ូដើម្បីរក្សាស្ថិរភាពជីវិត និងកីឡាគឺគ្មានអ្វីដែលលំបាកនោះទេ។ វាពិតជាមានតម្លៃ និងមោទកភាពណាស់សម្រាប់ខ្ញុំ»។ នេះជាការអះអាងរបស់ Hafez។

គិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ អត្តពលិកអេហ្ស៊ីប ទើបរកបានមេដាយសំរឹទ្ធ១ប៉ុណ្ណោះ លើប្រភេទកីឡាគុនដាវ ដែលសម្រេចបានដោយកីឡាករ Mohamed ELSAYED លើវិញ្ញាសា Epee Individual៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]