មេដាយមាស ដែលដណ្តើមបានដោយកីឡាករហែលទឹក Pan Zhanle គឺជាមេដាយមាសលើកដំបូងលើផ្នែកហែលទឹកស្ថិតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ កីឡាករ Pan បានបញ្ចប់ការហែលដោយប្រើថេរវេលា ៤៦.៤០វិនាទីហើយរូបគេក៏បានបំបែកកំណត់ត្រាពិភពលោក ដែលរូបគេធ្វើបានកាលពីខែកុម្ភៈក្នុងទីក្រុងដូហា ប្រើថេរវេលា ៤៦.៨០វិនាទី។
កីឡាករ Kyle Chalmer ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងរីអូ២០១៦ ទទួលបានចំណាត់ថ្នាក់ត្រឹមមេដាយមាស ក្រោយបញ្ចប់ថេរវេលាយឺតជាង ១.០៨វិនាទី ហើយកីឡាករ David Popovici មកពីរូម៉ានី បានមេដាយសំរិទ្ធ។
ការឈ្នះមេដាយកីឡាហែលទឹកពីសំណាក់កីឡាករ Pan Zhanle ប្រៀបបានជាកម្លាំងចិត្តថ្មីមួយសម្រាប់ក្រុមអត្តពលិកចិនលើផ្នែកហែលទឹក ដែលទើបជួបរឿងខកចិត្តធ្វើបានមិនល្អនៅក្នុងការប្រកួតហែលទឹកកីឡាអូឡាំពិកប៉ារីស។
កីឡាករហែលទឹក Pan ក៏ជាកីឡាករហែលទឹកចិនលើកដំបូងដែលបានកាន់កាប់កំណត់ត្រាពិភពលោក នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសហើយក៏ជាការឈ្នះមេដាយមាសលើកដំបូងសម្រាប់ក្រុមកីឡាហែលទឹកចិនប្រចាំព្រឹត្តិការណ៍។
លើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រផងដែរ កីឡាករហែលទឹកកម្ពុជា ដឺឡាប៉ារ៉ង អង់ត្វ័ន បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុង Heat 2 ដោយប្រើថិរវេលា ៥២.៩៥វិនា ទោះមិនបានឈានទៅវគ្គបន្ត ប៉ុន្តែកីឡាករខ្មែរ-បារាំងរូបនេះ បានបំបែកកំណត់ត្រារបស់អតីតអត្តពលិកខ្មែរ២រូប ក្នុងព្រឹត្តិការណ៍អូឡាំពិក៕