Thursday, June 19, 2025
[the_ad_group id="102"]

ក្រោយពីរបួសដាច់សរសៃពួរជង្គង់348ថ្ងៃ Gavi អាចវិលត្រឡប់មកជួយ Barcelona វិញហើយ

Gavi បាត់មុខ ១១ខែ​ បានជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ អំឡុងពេលបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ នៅការប្រកួតវគ្គជម្រុះ Euro 2024 ទល់នឹងក្រុមហ្សកហ្ស៊ី កាលពីឆ្នាំ ២០២៣ ហើយរូបគេក៏បានសម្រាកពីការប្រកួតសឹងតែមួយរដូវកាលពេញ។ 

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ វ័យ២០ឆ្នាំ ក៏ខកខានជួយក្រុមអេស្ប៉ាញ អំឡុងពេលប្រកួតរហូតគ្រងជើងឯកពានរង្វាន់ Euro 2024។

លេងនៅក្នុងជម្រើស ១១នាក់ដំបូង និងជាការបង្ហាញខ្លួនឡើងវិញ Gavi នៅតែអាចបង្ហាញភាពភ្ញាក់ផ្អើលសម្រាប់ក្រុម ដោយសហការគ្នាយ៉ាងល្អជាមួយមិត្តរួមអាជីព Lamine Yamal ដោយក្នុងនោះនៅនាទី២៨ ខ្សែបម្រើវ័យ ២០ឆ្នាំ អាចស៊ុតបាល់បញ្ចូលទី១គ្រាប់។ ៤គ្រាប់ ផ្សេងទៀត​ធ្វើបានដោយកីឡាករ ខ្សែប្រយុទ្ធ Robert Lewandowski នាទី២៤, ៣៩ និង Pablo Torre នៅនាទី៨២ និង ៨៨ ចំណែក ១គ្រាប់របស់ក្រុម Sevilla រកបានដោយកីឡាករ Idumbo-Muzambo នាទី៨៧។

ក្រោយពេលវិលត្រឡប់ជួយក្រុម និងថែមទាំងស៊ុតបាល់បញ្ចូលទីលើកដំបូងក្នុងរដូវកាលថ្មី Gavi បង្ហាញអារម្មណ៍រំភើបខ្លាំង និងថារូបគេពិតជាសំណាង ដែលនៅតែមានសមត្ថភាពលេងបានល្អ។ 

ឈ្នះការប្រកួតនៅក្នុងកីឡដ្ឋាន Lluis Companys Olympic ទឹកដីបណ្តោអាសន្នរបស់ក្រុម Barcelona បានធ្វើឱ្យក្រុមរហស្សនាមអ្នកមានបុណ្យ បន្តនាំមុខកំពូលតារាងក្របខណ្ឌ La Liga ជាមួយនឹងចំនួន ២៧ពិន្ទុ និងនាំមុខមានគម្លាត ៣ពិន្ទុ ពីក្រុមលេខ ២ Real Madrid រួមទាំងមានគម្លាត ៧ពិន្ទុ ពីក្រុមលេខ ៣ Atletico Madrid។

​ការប្រកួតបន្ទាប់ក្រុម Barcelona នឹងត្រូវត្រៀមខ្លួនប្រកួតប្រជែងពានរង្វាន់ UEFA Champions League ទល់នឹងក្រុមជើងខ្លាំងអាល្លឺម៉ង់ ថ្ងៃទី២៣ ខែតុលា ហើយបន្ទាប់មកទៀតក៏នឹងត្រូវប្រកួតប្រជែងទល់នឹងគូប្រកួតដ៏ខ្លាំងក្នុងប្រទេសអេស្ប៉ាញ Real Madrid សម្រាប់ជំនួប La Liga ថ្ងៃទី២៦ តុលា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]