ខ្សែប្រយុទ្ធ Neymar Jr. របស់ក្លិប Al Hilal បានធ្វើដំណើរមកដល់ទឹកដីអារ៉ាប៊ី សាអ៊ូឌីតកាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែគេមិនអាចជួយក្លិបនៅក្នុងការប្រកួតលើទីលានបាននៅឡើយទេ។ យោងតាមប្រភពពីរបាយការណ៍វេជ្ជសាស្ដ្ររបស់ក្លិប ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ មានបញ្ហារបួស ដែលអាចឱ្យគេអវត្តមានពីទីលានយ៉ាងហោចណាស់មួយខែ។
Neymar នឹងធ្វើតេស្ដបន្ថែមទៀតនាថ្ងៃព្រហស្បតិ៍ ហើយប្រសិនបើអវត្តមាន១ខែ មានន័យថា ម្ចាស់អាវលេខ១០រូបនេះ អាចនឹងបង្ហាញខ្លួនលើកដំបូង សម្រាប់ Al Hilal នាថ្ងៃទី២០ ខែកញ្ញាខាងមុខ ក្នុងជំនួបទល់នឹង Damac FC៕