Friday, June 20, 2025
[the_ad_group id="102"]

Real Madrid មានគម្រោងបញ្ចេញកីឡាករក្រៅជម្រើសពីរនាក់ មុនបិទទីផ្សារ

ក្លិប Real Madrid ទំនងជាមានជម្រើសគ្រប់គ្រាន់ក្នុងបញ្ជីកីឡាករ ដែលពួកគេនឹងប្រើប្រាស់សម្រាប់ការប្រកួតប្រជែង នារដូវកាលនេះ បើទោះបីជាមានការភ្ជាប់ជាមួយតារាឆ្នើម Kylian Mbappe របស់ក្លិប Paris Saint-Germain មិនឈប់ក៏ដោយ។

ក្លិបយក្សអេស្ប៉ាញ កំពុងពិចារណាលក់ចេញកីឡាករមួយចំនួន នៅក្នុងទីផ្សាររដូវក្ដៅនេះ។ ខ្សែការពារស្លាបស្ដាំ Alvaro Odriozola ជាកីឡាករមិនចាំបាច់សម្រាប់អ្នកចាត់ការ Carlo Ancelotti ហើយគេអាចនឹងត្រូវបានបញ្ចេញពីក្លិបមុនបិទទីផ្សារ។ កីឡាករអេស្ប៉ាញ មានការភ្ជាប់ជាមួយក្លិបចាស់របស់គេ Real Sociedad។

ដោយឡែក ខ្សែបម្រើប្រេស៊ីល Reinier Jesus ក៏នៅតែជាសមាជិកក្នុងក្រុម បើទោះបីជាគេមិនមានតួនាទីក្នុងក្រុមធំបច្ចុប្បន្នក៏ដោយ។ ហើយគេអាចនឹងត្រូវបានដាក់ឱ្យក្លិប Girona ខ្ចីជើងមួយរដូវកាលបន្ថែមទៀត៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]