ថ្មីៗនេះ ខ្សែការពារ Gabriel Magalhaes របស់ក្រុមកាំភ្លើងធំ Arsenal កំពុងក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយ សម្រាប់ក្រុម Real Madrid នៅរដូវក្តៅនេះ នៅពេលក្លិបយក្សអេស្ប៉ាញ កំពុងរកជម្រើសថ្មី មកជំនួសតំណែងរបស់ Militao ដែលរងរបួស។
ជាក់ស្តែង Gabiel ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងចាកចេញពីទឹកដី Emirates ក្នុងរយ:ពេល ១២ ខែចុងក្រោយ ដោយក្នុងនោះគេទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិប Juventus និងក្លិបនៅលីគអារ៉ាប៊ីសាអូឌីត . ហើយឥឡូវនេះ បើតាមរបាយការណ៍ចុងក្រោយ បានបង្ហាញថាក្លិប Madrid កំពុងបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារវ័យ ២៥ ឆ្នាំរូបនេះ បន្ទាប់ពីពួកគេហាក់ជួបប្រទះវិបត្តិជម្រើសខ្សែការពារ ។
គួរឱ្យដឹងថា Militao បានរងរបួសធ្ងន់ធ្ងរហើយរំពឹងថាអាចនឹងខកខានពីទីលានរយ:ពេលវែង នៅរដូវកាលថ្មីនេះ ដូច្នេះហើយទើបគ្រូបង្វឹកលោក Carlo Ancelotti ចង់ស្វែងរកជម្រើសថ្មីមកជំនួសគេបណ្តោះអាសន្នសិន។