Sunday, June 22, 2025
[the_ad_group id="102"]

Barca គ្រោងទាញយក Sancho ពី Man Utd ក្នុងលក្ខខណ្ឌខ្ចីជើង នៅខែមករាខាងមុខ

ភាពរកាំរកូសរវាងអ្នកចាត់ការក្រុម Manchester United លោក Erik ten Hag និងកីឡាករ Jadon Sancho ក្នុងរយ:ពេលថ្មីៗនេះ ចុងក្រោយ ហាក់កំពុងធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ឈានដល់ការដើរចេញពីទឹកដី Old Trafford នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។

ជុំវិញការចាកចេញពី Man Utd នេះ ហាក់កំពុងធ្វើឱ្យក្លិបជាច្រើន តាមដានលើស្ថានការណ៍នេះ ស្របពេលរបាយការណ៍ពី Sport បានបង្ហាញថាក្លិប Barcelona ក៏ស្ថិតនៅក្នុងចំណោមនោះផងដែរ ដោយចង់ចុះហត្ថលេខាលើ Sancho ក្នុងលក្ខខណ្ឌខ្ចីជើង។

ប្រភពដដែលនេះ បានបង្ហាញទៀតថា ក្លិបយក្សនៅតំបន់កាតាឡាន់ មើលឃើញថា Sancho អាចជាជម្រើសល្អបំផុតមួយ សម្រាប់បំពេញតំណែងប្រយុទ្ធស្លាប បន្ទាប់ពីការចាកចេញរបស់កីឡាករ Ez Abde និង Ansu Fati នៅរដូវក្តៅនេះ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ អាចនឹងមានភាពស្មុគស្មាញសម្រាប់ក្រុម Barca បន្តិច ដោយសារតែបច្ចុប្បន្ន Sanhco កំពុងស្ថិតនៅក្នុងចំណោមកីឡាករ ដែលអាចរកប្រាក់ចំណូលខ្ពស់បំផុតមួយរបស់ Man Utd ដែលជាហេតុធ្វើឱ្យក្លិប La Liga ត្រូវចំណាយច្រើន បើចង់នាំយក Sancho មកកាន់ទឹកដីអេស្ប៉ាញនោះ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]