Sunday, June 22, 2025
[the_ad_group id="102"]

Barcelona ចង់​បាន Alexander Isak ខណៈ​ក្លឹប​មេ​នៅ​អង់គ្លេស​ទារ ៧០ លាន​អឺរ៉ូ​យ៉ាង​តូច

ដូច​ប្រិយមិត្ត​បាន​ឃើញ ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ឥត​ខ្វះ​បាន​របស់​ក្លឹប​សារិកា​ព្រៃ Newcastle United សព្វថ្ងៃ​គឺ Alexander Isak នោះ​ឯង នេះ​ស្ថិតិ​រដូវ​កាល ២០២៣/២៤ គេ​ឈរ​ជើង ៤ ប្រកួត ក៏​រក​បាន ២ គ្រាប់​រួច​ហើយ​ដែរ​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Eddie Howe។

បើ​ទោះ​បី​ទីផ្សារ​ដោះដូរ​បិទ​ទ្វារ តែ​ស្ថានភាព​នៃ​ការ​សម្លឹង ការ​ចរចា​ក្រៅ​ផ្លូវការ​មួយ​ចំនួន​ក៏​អាច​ទៅ​បាន ជាក់ស្តែង​ខាង​ក្លឹប​អេស្ប៉ាញ Barcelona ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Xavi Hernandez បាន​ដាក់​គោលដៅ​ជា​បណ្តើរៗ មក​លើ​កីឡាករ​សញ្ជាតិ​ស៊ុយអែត។ នេះ​បើ​តាម​សារព័ត៌មាន Fichajes ចុះ​ផ្សាយ។

ក្លឹប​ខាង​លើ ពិត​ជា​ចង់​នាំ​យក​អតីត​សមាជិក​ក្លឹប Real Sociedad មក​ចូលរួម​ជា​ខ្លាំង ហើយ​កាន់​តែ​លឿន​គឺ​នៅ​រដូវ​រងា ដើម​ឆ្នាំ ២០២៤។ ទៅ​មើល​ហាងឆេង​តម្លៃ​ខ្លួន និង​ការ​ទាមទារ​ផ្ទាល់​ពី​ក្លឹប​មេ ត្រូវ​បាន​រាយការណ៍​តូច​បំផុត​គឺ ៧០ លាន​អឺរ៉ូ​ទើប​ព្រម​បើក​ការ​ជជែក ឬ​អាច​ជា​តួ​លេខ​លើស​នោះ​ផង។

បញ្ជាក់​ដែរ​ថា Isak សេសសល់​កុងត្រា​ជាមួយ Newcastle ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨ ដោយ​តួ​លេខ​លក់​ចេញ ៧០ លាន គឺ Newcastle យក​ស្មើ​ដើម នៃ​ខ្ទង់​ចំណាយ​ទិញ​ចេញ​ពី Sociedad កាល​រដូវ​ក្តៅ ឆ្នាំ ២០២២ នោះ​ឯង តែ​បើ​អាច​ចរចា​យក​បាន​លើ​នោះ គឺ​រាប់​ជា​លុយ​ចំណេញ​ក្រោយ​ការ​ប្រើប្រាស់​ជាង​មួយ​ឆ្នាំ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]