Sunday, June 22, 2025
[the_ad_group id="102"]

Neymar អាចនឹងអវត្តមានប្រកួតបើកឆាក Champions League ដោយសាររបួស

Neymar អាចប្រឈមនឹងការអវត្តមានពីទីលានប្រកួតជាថ្មី បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមថ្មី Al-Hilal ដោយក្លិបបានប្រកាសថា ខ្សែប្រយុទ្ធប្រេស៊ីល មានបញ្ហារបួស។

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ អាចនឹងបង្ខំចិត្តអវត្តមានពីការប្រកួត AFC Champions League ទល់នឹង Navpakhor។ Al-Hilal នឹងលេងទល់ក្រុមមកពីអាហ្សៃបៃហ្សង់ នាថ្ងៃចន្ទនេះ។

គ្រូបង្គោលរបស់ Al-Hilal លោក Jorge Jesus បាននិយាយថា៖ “បន្ទាប់ពីហ្វឹកហាត់នាថ្ងៃនេះ យើងនឹងសម្រេចចិត្តលើកីឡាករបរទេស៥រូប ដែលនឹងស្ថិតនៅក្នុងបញ្ជីការប្រកួត។ Neymar និង Michael មានបញ្ហារបួសបន្ដិចបន្ដួច ហើយយើងត្រូវប្រាកដថា ពួកគេអាចត្រៀមខ្លួនរួចរាល់ ១០០ភាគរយ ក្នុងការប្រកួត”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]