Saturday, June 21, 2025
[the_ad_group id="102"]

Martinelli របួសពេលជួប Everton ខណៈប្រកួតទល់ Spurs ខិតចូលមកដល់

ខ្សែប្រយុទ្ធ Gabriel Martinelli ដែលជាសមាជិកដ៏សំខាន់មួយរូបរបស់ Arsenal បានរងរបួសក្នុងវគ្គទី១ នៃការប្រកួត Premier League កាលពីថ្ងៃអាទិត្យ ទល់នឹង Everton។

កីឡាករប្រេស៊ីលរូបនេះ ត្រូវបានប្ដូរចេញជំនួសដោយ Leandro Trossard ដែលជាអ្នករកគ្រាប់បាល់ជ័យជម្នះ ក្នុងការប្រកួតនោះ។

Arsenal រំពឹងថា បញ្ហារបួស Martinelli មិនធ្ងន់ធ្ងរ ដោយពួកគេចាប់ផ្ដើមមានភាពមមាញឹកក្នុងការប្រកួត ដោយត្រូវតតាំងជាមួយ PSV នៅ Champions League មុនពេលធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ Tottenham Hotspur។

កីឡាករវ័យ២២ឆ្នាំ នឹងធ្វើតេស្ដរបួស ដោយរំពឹងអាចថា ត្រលប់មកកាន់ការប្រកួតវិញកាន់តែឆាប់តាមដែលអាចធ្វើទៅបាន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]