Sunday, June 22, 2025
[the_ad_group id="102"]

Ozil​ អាចត្រលប់មកកាន់ការងារបាល់ទាត់ជាថ្មី ក្រោយចូលនិវត្តច្រើនខែ

អតីតខ្សែបម្រើឆ្នើមរបស់ Arsenal, Mesut Ozil អាចនឹងទទួលបានតំណែងពាក់ព័ន្ធនឹងបាល់ទាត់ជាថ្មី ក្រោយគេបានប្រកាសព្យួរស្បែកជើងកាលពីកន្លងមក។

Ozil វ័យ៣៤ឆ្នាំ ដែលបានចូលនិវត្តពីអាជីពកីឡាករបាល់ទាត់កាលពីខែមីនា ត្រូវបានរាយការណ៍ថា អាចនឹងក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិតួកគី នេះបើយោងតាមសារព័ត៌មាន Bild។

មានការអះអាងថា អតីតខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ អាចនឹងមកជំនួសកន្លែងរបស់លោក Hamit Altintop ដែលកំពុងរងសម្ពាធ បន្ទាប់ពីគ្រូបង្គោល Stefan Kuntz ត្រូវបានបញ្ចប់តំណែង។

សារព័ត៌មានអាល្លឺម៉ង់មួយនេះ ក៏បានទម្លាយឱ្យដឹងដែរថា លោក Joachim Low កំពុងស្ថិតនៅក្នុងជម្រើសគ្រូបង្គោលថ្មី។ ដូច្នេះលោកអាចនឹងបានធ្វើជាមួយ Ozil ម្ដងទៀត ក្រោយអ្នកទាំងពីរបានឈ្នះ World Cup 2014 ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]