Sunday, June 22, 2025
[the_ad_group id="102"]

ទម្រង់​កំពុង​ធ្លាក់​ផង ឥឡូវ​ថែម​កីឡាករ​របួស​ទៀត នេះ AWB ត្រូវ​អវត្តមាន​ដល់​ទៅ ២ ខែ

ក្លឹប​បិសាច​ក្រហម Manchester United កំពុង​តែ​បរាជ័យ​ជាប់​គ្នា ធ្លាក់​មក​ឈរ​លេខ​ ១៣ នៅ​តារាង Premier League ឥឡូវ​ថែម​ដំណឹង​អាក្រក់ ខ្សត់​ជើង​ក្រោម របួស​ការពារ​ស្លាប​ស្តាំ​គឺ Aaron Wan-Bissaka ថែម​ទៀត ដែល​ទាមទារ​ពេលវេលា​សម្រាក​ច្រើន​សប្តាហ៍។

ជា​ការ​ពិត​កន្លង​មក​កីឡាករ​អង់គ្លេស​បាន​ជាប់​ជម្រើស​ដំបូង នៅ​ថ្ងៃ​បរាជ័យ​ក្រោម​ថ្វី​ជើង Brighton ១-៣ រួច​គេ​ឈរ​ជើង​ដល់​នាទី ៨៥ ក៏​បង្ខំ​ចិត្ត​ប្តូរ​ចេញ ដោយសារ​តែ​បញ្ហា​របួស​ជួប​ប្រទះ​នោះ​ឯង។ តាម​ការ​វាយ​តម្លៃ​ពេល​ចុង​ក្រោយ ក្លឹប​ប្រកាស​ថា​អាច​ជា​សម្រាក​ដល់​រយៈ​ពេល ២ ខែ​ឯ​ណោះ។

វា​កាន់​តែ​ជា​ដំណឹង​អាក្រក់​បំផុត ដ្បិត​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag នឹង​ត្រូវ​ជួប​គីឡូ​ធ្ងន់​របស់​អាល្លឺម៉ង់ គឺ Bayern Munich នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ​ផង ក្នុង​ពាន​រង្វាន់ UEFA Champions League វគ្គ​ចែក​ពូល ជុំ​ដំបូង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS។

សម្រាប់​ជម្រើស​របស់​ក្លឹប ក៏​នៅ​សេសសល់​តួ​ឯក​សំខាន់ Diogo Dalot នៅ​តំណែង​ការពារ​ស្លាប​ស្តាំ ឬ​ក៏​ច្នៃ​ប្រើប្រាស់​កីឡាករ​ចាស់​វស្សា Jonny Evans ដែល​ធ្លាប់​ជា​អតីត​កីឡាករ​មួយ​រូប ដ្បិត​គេ​លេង​ការពារ​កណ្តាល តែ​ក្រៅ​ពី​ជា​ស្រមោល​របស់​តួ​ឯក Lisandro Martinez ឬ Raphael Varane ម្ល៉េះ​ក៏​អាច​បំពេញ​មក​តំណែង​ស្លាប​បាន​ដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]